កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop បានឲ្យដឹងថា វិទ្យាស្ថាន Korea Institute of Corporate Reputation បានចេញផ្សាយចំណាត់ថ្នាក់ តម្លៃម៉ាក របស់សមាជិកក្រុមនារីម្នាក់ៗ សម្រាប់ខែវិច្ឆិកា ក្នុងនាង Winter នាង Karina របស់សមាជិកក្រុមតារាចម្រៀងនារី Aespa និងនាង Jennie របស់សមាជិក ក្រុមតារាចម្រៀងនារី BLACKPINKលេចធ្លោជាងគេ ។
យោងតាមការវិភាគទិន្នន័យធំ របស់ក្រុមហ៊ុន Korea Institute of Corporate Reputation សម្រាប់ខែវិច្ឆិកាថា ក្រុមនារីថ្មីថ្មោងនាង Winter ជាសមាជិក ក្រុមតារាចម្រៀងនារី Aespa ជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់តម្លៃយីហោបុគ្គល បន្ទាប់មកដោយនាង Karina សមាជិកក្រុមតារាចម្រៀងនារី Aespa ជាប់ចំណាត់ថ្នាក់ទី២ និងនាង Jennie របស់សមាជិកក្រុមតារាចម្រៀង នារី BLACKPINK ជាប់ចំណាត់ថ្នាក់ទី៣ ។
Winterសមាជិកក្រុម តារាចម្រៀងនារី Aespa ជាប់ចំណាត់ថ្នាក់ទី ១ជាមួយនឹងសន្ទស្សន៍តម្លៃម៉ាក ៣,៨៦០,៥៣៧ដែលជាការថយចុះបន្តិច ០,៧៥ភាគរយពីសន្ទស្សន៍ របស់នាងនៅក្នុងខែតុលា ។ តារាងទី២ គឺនាង Karina របស់សមាជិកក្រុមតារា ចម្រៀងនារី Aespa ដែលមានសន្ទស្សន៍ ៣,៤៤០,៩៨២ ជាការកើនឡើងល្អ ៧,១៣ភាគរយ ពីសន្ទស្សន៍ របស់នាងកាលខែតុលា ។
ចំណាត់ថ្នាក់ទី៣ គឺនាង Jennie សមាជិកក្រុមតារា ចម្រៀងនារី BLACKPINK ជាមួយនឹង ៣,៣០២,៥៧២កើនឡើង ០,៨៨ភាគរយ ពីសន្ទស្សន៍ របស់នាងកាលខែតុលា ។ ការវិភាគទិន្នន័យដ៏ធំបានបង្ហាញពីពាក្យដែលត្រូវបានភ្ជាប់ជាទូទៅបំផុតជាមួយនាង Karina គឺ “Seductive, sexy, work hard.” ម្យ៉ាងវិញទៀត ការវិភាគពាក្យគន្លឹះ របស់សមាជិកមើលឃើញថា “Savage, concert, YouTube” ជាពាក្យដែលគេស្វែងរកញឹកញាប់បំផុត។
ក្នុងចំណោមសមាជិក ក្រុមចម្រៀងស្រីកំពូលទាំង ១០ រូបក៏មាន៖ Giselle សមាជិកក្រុម BLACKPINK, Jisoo របស់ BLACKPINK, Ningning របស់ Aespa, Jungyeon សមាជិក TWICE, Lisa សមាជិក BLACKPINK, Taeyeon ក្រុម Girls’ Generation និង YoonA ក្រុម Girls’ Generation៕ ដោយ៖លី ភីលីព