សិល្បៈ និង កម្សាន្ត

គ្រូបង្ហាត់ក្បាច់រាំ Bae Yoon Jung ញញឹមជាមួយ T-ara នៅខាងក្រោយឆាក ក្នុងកម្មវិធីជប់លៀង អ្នកគាំទ្ររបស់ក្រុម

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានឲ្យដឹង ថា លោកBae Yoon Jung ដែលជាគ្រូបង្ហាត់ក្បាច់រាំ ដ៏ល្បីល្បាញបង្ហាញក្តី ស្រលាញ់របស់លោក ចំពោះសមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង T-ara ក្នុងកម្មវិធីជប់លៀង ក្រោយពីរូបភាព ទំាងនោះធ្វើការអាប់ដេតលើ Instagram ថ្មីៗនេះ! ។

នៅថ្ងៃទី 2២ ខែវិច្ឆិកា គ្រូបង្ហាត់ក្បាច់រាំ បានចូលទៅក្នុងគណនីផ្ទាល់ខ្លួន របស់នាងដើម្បីចែករម្លែករូបថត ពីកម្មវិធីជប់លៀងអ្នកគាំទ្រ ២០២១របស់ T-ara ‘Hi Queens – Return of the Queens’ ។ រូបភាពមួយឈុតនេះ មិនត្រឹមតែមាន សមាជិកនៅខាងក្រោយ ឆាកជាមួយ Bae Yoon Jung ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងឈុតឆាករបស់ពួកគេផងដែរ ដោយបានបញ្ចេញក្បាច់រាំយ៉ាងសាហាវ ជាមួយនឹងអ្នករាំរបស់ពួកគេ ។

នាង Yoon Jung បានសរសេរចំណងជើងថា ខ្ញុំមិនអាចមើលការហាត់ សមបានទេ ព្រោះខ្ញុំរវល់នឹងការចិញ្ចឹមកូន ដូច្នេះ [Yama & Hot Chicks director Jeon] Hong Bok បានធ្វើការយ៉ាងលំបាក ហើយខ្ញុំបានថតរូប ។ ចាប់ពីថ្ងៃហាត់សមថ្ងៃនេះ ដល់ការសម្តែង T-ara។ Yama & Hot Chicks សុទ្ធតែធ្វើបានល្អ ។

ជាការឆ្លើយតបទៅនឹង ការបង្ហោះនេះ សមាជិកក្រុម T-ara Hyomin និង Eunjung បានបញ្ចេញមតិយោបល់ ពីគណនីផ្ទាល់ខ្លួនរបស់ពួកគេ ដោយម្នាក់ៗបញ្ចេញមតិ ដោយសរសេរថា អ្នកធ្វើបានល្អហើយ unnie!” សូមទស្សនាការបង្ហោះ Instagram របស់ Yoon Jung ខាងក្រោម!៕ដោយ៖លី ភីលីព

Most Popular

To Top