សិល្បៈ និង កម្សាន្ត

Leeteuk សមាជិកក្រុម Super Junior នាំបងស្រី របស់លោកចុះ តាមច្រកផ្លូវក្នុង ពិធីមង្គលការរបស់នាង

កូរ៉េ៖បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា សមាជិកក្រុម Super Junior លោក Leeteuk បានចែករម្លែកពេលវេលាដ៏ពិសេសមិនគួរឲ្យជឿសម្រាប់គ្រួសារ របស់លោកតាមរយៈ Instagram ។

នៅថ្ងៃនេះ បងស្រីជាតារាសម្តែង Park In Young របស់លោក Leeteuk បានរៀបការជាមួយគូដណ្តឹង ក្នុងពិធីមង្គលការដ៏ប្រណិតមួយ។ សមាជិកគ្រួសារ ដែលដើរតាមច្រកផ្លូវ សម្រាប់ថ្ងៃពិសេសរបស់នាង គឺគ្មានអ្នកណាក្រៅពីប្អូនប្រុស របស់នាង គឺ Leeteuk !

ទន្ទឹមនឹងរូបថតដ៏មានអត្ថន័យ ដែលបានចែករម្លែកនៅលើ Instagram របស់លោក ហើយលោកLeeteuk ក៏បានសរសេរថា ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងស្មោះ អស់ពីចិត្តចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមពិធីមង្គលការ របស់បងស្រីខ្ញុំ ហើយធ្វើឲ្យវាក្លាយជា ព្រឹត្តិការណ៍ដ៏ប្រណិត ។ ហើយ Heechul បានចូលរួមជាមួយពួកយើង ជាពិធីករ ហើយ Yesung, D&E (Donghae & Eunhyuk) និង Noh Sa Yeon noona សុទ្ធតែច្រៀងចម្រៀង អបអរសាទរ ។

មានមនុស្សជាច្រើន ដែលស្រលាញ់បងស្រីខ្ញុំចូលរួម ហើយក៏មានអ្នកមិនដែលជួបខ្ញុំដែរ ប៉ុន្តែគេនៅតែមកចូល រួមពិធីនេះដោយសារតែខ្ញុំ។ អរគុណអ្នកទាំងអស់គ្នា ! បងស្រី អបអរសាទរ! ជួបតែសំណាងល្អ!! បងថ្លៃផងដែរ!!”។ ទន្ទឹមនឹងនេះដែរ គូដណ្តឹង របស់ Park In Young ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញ មិនមែនជាតារាល្បី ឬជាគ្រូបង្ហាត់មុជទឹក scuba ។ អបអរសាទរ In Young និងសមាជិកគ្រួសារ របស់នាង!៕ ដោយ៖លី ភីលីព

Most Popular

To Top