ក្នុងភាគថ្មីរបស់កម្មវិធី “All Year Live” បានបង្ហាញពីលទ្ធផលតារាកូរ៉េ ដែលមានសមត្ថភាព រកចំណូលបានច្រើន ពីស្ប៉តពាណិជ្ជកម្មនានា។
ជាក់ស្ដែងកម្មវិធីដែលផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ បានបង្ហាញលទ្ធផល ដោយបញ្ជាក់ថាអ្នកមានឈ្មោះក្នុងតារាងជាតារា រកចំណូលបានច្រើនជាងគេ ពីការងារថតស្ប៉តពាណិជ្ជកម្មគឺ BTS។

BTS រកចំណូលបានខ្ពស់បំផុត ពីការថតស្ប៉ត ដល់ទៅ ៦៥ពាន់លានវ៉ុន (ខ្ទង់ ៥៤,៥លានដុល្លារ) ដោយមិនរាប់បញ្ចូល ពីអចលនទ្រព្យរបស់សមាជិកម្នាក់ៗ និងចំណូលពីវិស័យបទចម្រៀងទេ។
បន្ទាប់ពី BTS អ្នកដែលរកចំណូលពីស្ប៉ត បានច្រើនជាងគេគឺ៖
២ តារាសម្ដែង Jun Ji Hyun

៣. តារាសម្ដែង Park Seo Joon

៤. តារាសម្ដែង Jo Jung Suk

៥. កីឡាករបាល់ទាត់ Son Heung Min

៦. តារាចម្រៀង Jennie (BLACKPINK)

៧. តារាចម្រៀង Young Woong Lim

៨. តារាសម្ដែង Youn Yuh Jung

Source: Sabay
