សិល្បៈ និង កម្សាន្ត

បាត់មុខ ណាណា យូរ សម្រស់កាន់តែស្អាត កាន់តែហ៊ានសិចស៊ីជាងមុន

ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់សោភា កញ្ញា ណាណា ប៉ុន្មានឆ្នាំមក បានបន្សាត់ខ្លួនកាន់តែឆ្ងាយពីរង្វង់សិល្បៈ និងមិនមានដំរួយណាមួយថា នាងអាចនឹងត្រឡប់មកកាន់អាជីពសិល្បៈវិញឡើយ ។

កញ្ញា ណាណា ត្បិតតែបានប្រឡូកក្នុងការងារជាតារាសម្ដែង បានតែមួយរយៈពេលខ្លី និងពុំសូវបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាសារព័ត៍មានយ៉ាងណាក្ដី ប៉ុន្តែនាងជាតារាស្រីម្នាក់ ដែលត្រូវបានទស្សនិកជន ចាប់អារម្មណ៍ខ្លាំងទៅលើរូបសម្រស់ដ៏ស្រស់ស្អាត ជាពិសេសរាងតូចច្រឡឹង​ សាច់សខ្ចីហ្មត់រលោង របស់នាងតែម្ដង ។ មិនតែប៉ុណ្ណោះ រាល់ពេលបង្ហាញខ្លួនក្នុងកម្មពិធីម្ដងៗ ណាណា តែងតែងបង្ហាញពីស្នាមញញឹម និងរួសរាយរាក់ទាក់ខ្លាំងបំផុត ។

យ៉ាងណាមិញ រហូតពេលបច្ចុប្បន្ននេះមានរយៈប្រហែលជិត ៣ឆ្នាំហើយ ដែលស្រីស្អាត ណាណា បានឃ្លាតឆ្ងាយពីសិល្បៈ ដោយនាងកំពុងងាកខ្លួនទៅកាន់អាជីពជាអ្នកលក់ផលិតផលសម្រស់តាមអនឡាញ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំងនោះ គឺសម្រស់របស់នាង កាន់តែស្រស់ស្អាតទ្វេរដង ជាពិសេសគឺការផ្លាស់ប្ដូរស្ទីលស្លៀកពាក់សិចស៊ី ចូលចិត្តបញ្ចេញសាច់ដើមទ្រូងដ៏មូលក្លំ និងនិងសខ្ចីឃើញសរសៃរបស់នាងតែម្ដង ។

សូមបញ្ជាក់ថា ណាណា​ ជាតារាស្រីម្នាក់ ដែលមិនសូវលេចមុខខ្លាំង ក្នុងសិល្បៈ តែរូបនាង​បែរជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទៅលើការតុបតែងខ្លួន ជាពិសេសសម្រស់ដ៏លេចធ្លោរបស់នាងតែម្ដង ។ សម្រាប់ជីវភាពរបស់ស្រីស្អាតរូបនេះវិញ ក៏ត្រូវបានមហាជនកត់សម្គាល់ឃើញថា នាងជាកូនស្រីនៅក្នុងត្រកូលគ្រួសារមានជីវភាពសមរម្យមួយ ដែលមានន័យថា មិនបាច់មានអាជីពជាអ្នកសិល្បៈ ក៏នាងអាចរស់ដោយស្រួលដែរ ៕ ដោយ៖ ម៉ានី

Most Popular

To Top