សិល្បៈ និង កម្សាន្ត

លទ្ធផល តារារកចំណូលបានច្រើន ពីការថតស្ប៉ត បើគិតតែខាង K-Pop មានតែ BTS និង Jennie ប៉ុណ្ណោះ

ក្នុងភាគថ្មីរបស់​កម្មវិធី “All Year Live” បាន​បង្ហាញពីលទ្ធផល​តារា​កូរ៉េ ដែល​មាន​សមត្ថភាព​ រក​ចំណូល​បាន​ច្រើន ពី​ស្ប៉តពាណិជ្ជកម្មនានា។

ជាក់ស្ដែង​កម្មវិធី​ដែល​ផ្សាយកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ បានបង្ហាញលទ្ធផល ដោយ​បញ្ជាក់ថា​អ្នក​មាន​ឈ្មោះ​ក្នុងតារាងជាតារា រក​ចំណូល​បាន​ច្រើនជាងគេ ពីការងារថតស្ប៉តពាណិជ្ជកម្មគឺ BTS

BTS រក​ចំណូលបានខ្ពស់បំផុត ពីការថតស្ប៉ត ដល់ទៅ ៦៥ពាន់លានវ៉ុន (ខ្ទង់ ៥៤,៥លានដុល្លារ) ដោយមិនរាប់បញ្ចូល ពីអចលនទ្រព្យរបស់សមាជិកម្នាក់ៗ និង​ចំណូលពីវិស័យ​បទចម្រៀងទេ។

បន្ទាប់ពី BTS អ្នក​ដែល​រកចំណូលពីស្ប៉ត បានច្រើនជាងគេគឺ៖

២ តារាសម្ដែង Jun Ji Hyun

៣. តារាសម្ដែង Park Seo Joon

៤. តារាសម្ដែង Jo Jung Suk

៥. កីឡាករបាល់ទាត់ Son Heung Min

៦. តារាចម្រៀង Jennie (BLACKPINK)

៧. តារាចម្រៀង Young Woong Lim

៨. តារាសម្ដែង Youn Yuh Jung

Source: Sabay

Most Popular

To Top