សិល្បៈ និង កម្សាន្ត

ប្រទេសទាំង ៦ នៅលើពិភពលោក អនុវត្តច្បាប់ កាត់ទោសប្រហារជីវិត ចំពោះករណីរំលោភ

ករណីចាប់រំលោភទៅលើស្រ្តី ឬ កុមារី តែងកើតមានឡើង នៅក្នុងប្រទេសនានា លើពិភពលោក។ ការបៀតបៀនរាងកាយទៅលើនារី ដោយមធ្យោបាយ ឫ ក្រោមរូបភាពណាមួយក៏ដោយ បើមិនមានការយល់ព្រម ពីភាគីខាងស្រី នោះក៏អាចចាត់ទុកជាករណីរំលោភបានដែរ ពោលគឺមិនចាំបាច់ ដល់ថ្នាក់ចាប់សម្រាតខោអាវ ហើយរួមភេទនោះទេ។

ប្រទេសមួយចំនួន នៅលើពិភពលោក បានដាក់ទោសក្នុងកម្រិតធ្ងន់ ដូចជាជាប់គុកអស់មួយជីវិត ហើយប្រទេសខ្លះទៀត បានអនុវត្តច្បាប់ដាក់ទោស ប្រហារជីវិតសម្រាប់ ជនល្មើសដែលចាប់រំលោភជនរងគ្រោះ។ ពិតណាស់ថា ការដាក់ទោសប្រហារជីវិត មិនអាចបញ្ឈប់ករណីរំលោភ បានយ៉ាងណាក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ អាចផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ និងបង្ករភាពខ្លាចរអារ បានមួយកម្រិតដល់អ្នកដែលមានបំណងប៉ុនប៉ង ចង់ចាប់រំលោភអ្នកដទៃ។

ប្រទេសទាំង ៦ ខាងក្រោមនេះ អនុវត្តច្បាប់ប្រហារជីវិត សម្រាប់ករណីរំលោភ ៖

១. ឥណ្ឌា

២. ប៉ាគីស្ថាន

៣. អុីរ៉ង់

៤. អារ៉ាប់ប៊ីសាអូឌីត

៥. អារ៉ាប់រួម

៦. ចិន

Source: Sabay

Most Popular

To Top