សិល្បៈ និង កម្សាន្ត

រូបថតប៉ុន្មានប៉ុស្ដិ៍របស់បរវកញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី នេះ ទាក់ទាញខ្លាំង កាន់តែមើលកាន់តែលង់ស្នេហ៍

ភ្នំពេញ៖ តារា​សម្តែង​ ​និង​ម៉ូ​ដែល ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី​ បាន និងកសាងប្រជាប្រិយភាពខ្លាំងមិនធម្មតា ក្រោយពីបានក្លាយ​ជាអ្នក​តំណាងឱ្យ​កម្ពុជា ក្នុងការ​ប្រកួត បវរកញ្ញា​អន្តរទ្វីប​ប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021)​ ធ្វើ​នៅឯ​ប្រទេស​អេ​ហ្ស៊ី​ប​។​

តាមពិតទៅគឺជា កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី​ អតីត​ជា​កញ្ញាឯក​រង​ទី​១​ នៃ​បវរកញ្ញា​កម្ពុជា ឆ្នាំ​២០២០ ហើយនាងក៏បានប្រឡូកខ្លួនជាមួយការងារជាតារាម៉ូដែល និងធ្លាប់បាន​សម្តែង​ភាពយន្ត​ភាគ​ ​ភាពយន្ត​ខ្លី​ ​និង​ភាព​​យន្ត​អប់រំ​មួយចំនួន​ដូចជា​រឿង «​ប្តី​គេ​»​ និង​រឿង «​ខ្មោច​ខ្លឹម​ត្រាច​» ជាដើម ។

ចាប់តាំងពីបង្ហាញខ្លួនក្នុងនាមជាអ្នកសិល្បៈរួចមក ស្រីស្រស់វ័យ ២៤ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះសីហនុ ខាងលើនេះ បានធ្វើឱ្យមហាជនស្ញើចសរសើរយ៉ាងខ្លាំងទៅលើសម្រស់ដ៏ផូវផង់ រាងកាយស្រឡូន សមឥតខ្ចោះជាមួយកម្ពស់ ១,៧៧ ​ម៉ែត្រ របស់នាង ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ទស្សនិកជនក៏បានបង្ហាញចំណាប់អារម្មណ៍ និងស្ញើចសរសើរទៅលើរូបថតប៉ុន្មានសន្លឹករបស់ ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី​ ដែលបង្ហោះនៅលើកម្មវិធីបណ្ដាញសង្គម ដោយម្នាក់ៗបានលាន់មាត់ថា សម្រស់របស់នាងស្អាតខ្លាំង សមជាឈ្មោះបវរកញ្ញាប្រាកដមែន ។

គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី​ ​ក្រៅតែពីំមានសម្រស់ស្អាតដូចផ្កាហើយនោះ នាងក៏ជានារីម្នាក់ដែលមានចំណេះដឹងខ្ពស់ផងដែរ ដោយនាងគឺជាអតីតនិស្សិតបញ្ចប់​ការសិក្សា​ផ្នែក​ទេសចរណ៍ ហើយក៏បានហក់ចូលក្នុងសិល្បៈតាមរយៈការប្រឡង បវរកញ្ញា​កម្ពុជា ឆ្នាំ​២០២០ ។ ត្បិតតែមិនបានក្លាយជាម្ចាស់មកុដនៅក្នុងកម្មវិធីប្រឡង បវរកញ្ញា​កម្ពុជា ឆ្នាំ​២០២០ ពិតមែន ប៉ុន្តែនាងត្រូវបានគេមើលឃើញពីទេពកោសល្យ និងសម្រស់ រហូតផ្ដល់ឱកាសជា​បរវកញ្ញាតំណាងឱ្យ​កម្ពុជា ទៅ​​ប្រកួតក្នុងកម្មវិធី ​បវរកញ្ញា​អន្តរទ្វីប​ប្រចាំឆ្នាំ ២០២១ (Miss Intercontinental 2021)​ ធ្វើ​នៅឯ​ប្រទេស​អេ​ហ្ស៊ី​ប​ ៕ ដោយ៖ ម៉ានី

Most Popular

To Top