អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវបានឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញអាមេរិក នាង Britney Spears បានបង្ហាញខ្លួន ដើម្បីប្រកាសគម្រោងដំបូងរបស់នាង ចាប់តាំងពីត្រូវបានដោះលែង ពីក្រុមអ្នកគ្រប់គ្រងរបស់នាង រយៈពេល១៣ឆ្នាំ ដែលជាផ្នែកមួយ នៃខ្សែភាពយន្តនាពេលខាងមុខ ។
តារាចម្រៀងដែលម្ចាស់បទ The Slave 4 U បានប្រាប់អ្នកគាំទ្រថា នាងបានចូលរួមសម្តែង ក្នុងរឿងមួយមានឈ្មោះថា The Idol ដោយនិយាយថា ធានាថា មានអ្នកទស្សនា និងរូបភាពភ្លឺច្បាស់ៗ ដាក់ក្នុងគ្រួសារដ៏ស្រស់ស្អាតរបស់ខ្ញុំ។ វាកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាង Spears ត្រូវបានដោះលែងដោយចៅក្រម Los Angeles ពីអ្នកគ្រប់គ្រងរយៈពេល ១៣ ឆ្នាំរបស់នាងដែលគ្រប់គ្រងហិរញ្ញវត្ថុ ចលនា និងការថែទាំសុខភាពរបស់នាង។
នាង Spears មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីគម្រោងនេះទេ។ The Weeknd ធ្លាប់បាននិយាយថា គាត់គឺជាផ្នែកមួយនៃកម្មវិធី HBO មានឈ្មោះថា The Idol ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើនេះជាអ្វីដែល Spears កំពុងសំដៅលើ។
នាងបានសរសេរនៅលើ Instagram ដោយចែករម្លែករូបភាពសត្វឆ្មាថា ខ្ញុំទើបតែថតរឿងមួយ មានចំណងជើងថា THE IDOL… ធានាថាមានអ្នកទស្សនា និងរូបភាពស្អាតៗជាច្រើន ដាក់មុខគ្រួសារដ៏ស្រស់ស្អាតរបស់ខ្ញុំ។ ប្រសិនបើខ្ញុំស្ងាត់ម្តងម្កាល អ្នកអាចចាប់ខ្ញុំ ជាមួយឆ្មានេះ នៅកន្លែងណាមួយ។
វាជាការបង្ហោះចុងក្រោយបង្អស់ នៃការបង្ហោះរូបសម្ងាត់ Instagram កំពុងល្បីល្បាញ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះថា នាងមិនបានគ្រប់គ្រងគណនី របស់នាងទេ។ អ្នកគាំទ្រមួយចំនួនជឿថា ការបង្ហោះចុងក្រោយរបស់នាង គឺជាការមើលងាយគ្រួសាររបស់នាង ជាជាងការប្រកាស អំពីអាជីពរបស់នាង៕ ដោយ៖លី ភីលីព