សិល្បៈ និង កម្សាន្ត

តារារ៉េបថៃ នឹងមិននៅស្ងៀម បន្ទាប់ពីក្រុមហ៊ុន យក្សអាមេរិក Apple ព្រមានពីការ លួចចូលរបស់រដ្ឋ

ថៃ ៖ តារារ៉េបថៃម្នាក់ បានសច្ចាថា នឹងមិននៅស្ងៀម នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ ពីលោក និងអ្នករិះគន់រដ្ឋាភិបាល យ៉ាងហោចណាស់៥នាក់ ផ្សេងទៀត បានទទួលសារពីក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមរិក Apple ព្រមានថា ពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋ អាចកំណត់គោលដៅ លើទូរស័ព្ទរបស់ពួកគេ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុន bangkokpost ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក បានព្រមានសកម្មជនថៃថា ប្រសិនបើជោគជ័យ ពួក Hacker អាចចូលប្រើទិន្នន័យ របស់ពួកគេពីចម្ងាយ និងសូម្បីតែកាមេរ៉ា និងមីក្រូហ្វូននៅលើ iPhone របស់ពួកគេ ។ ការព្រមាននេះបានកើតឡើង នៅពេលក្រុមហ៊ុន Apple បានប្តឹងក្រុមហ៊ុន NSO Group ជាក្រុមហ៊ុនផលិត spyware របស់ អ៊ីស្រាអែល នៅចំកណ្តាល នៃរឿងអាស្រូវ នៃការឃ្លាំមើល Pegasus ដោយស្វែងរកការទប់ស្កាត់វា ពីការផ្តោតលើទូរស័ព្ទ iPhone ។

Dechathorn “Hockhacker” Bamrungmuang មកពីក្រុម Rap Against Dictatorship group បានបង្ហោះសារនៅលើទំព័រ Facebook របស់លោកកាលពីល្ងាចថ្ងៃពុធ ។ Apple ជឿថា អ្នកកំពុងត្រូវបានតម្រង់ គោលដៅ ដោយអ្នកវាយប្រហារគាំទ្រ ដោយរដ្ឋដែលព្យាយាមសម្របសម្រួល ពីចម្ងាយ iPhone ភ្ជាប់ជាមួយ Apple ID របស់អ្នកជាសារបានព្រមាន ។

អ្នកវាយប្រហារ ទាំងនេះ ទំនងជាកំណត់គោលដៅអ្នក ដោយ ឡែកពីគ្នា ដោយសារតែអ្នកជានរណា ឬអ្វីដែលអ្នកធ្វើ ។ Dechathorn ដែលពីមុនត្រូវ បានចាប់ខ្លួន ពីបទបះបោរ ប៉ុន្តែក្រោយមកត្រូវ បានដោះលែង បាននិយាយថា លោករន្ធត់ចិត្ត ចំពោះការប៉ុនប៉ងលួចចូល ។ Dechathorn បានប្រាប់ថា យើង (Rap Against Dictatorship) ប្រហែលជានឹងសរសេរបទ ចម្រៀងអំពីរឿងនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top