បវរកញ្ញា Miss Grand International ២០២១ កញ្ញា សុតធីតា ប៉ូគីមថេង ស្លៀកសារ៉ុងខ្មែរ យ៉ាងស្រស់ស្អាត ដែលបានចំណាយត្រឹមតែ ១៣០០០រៀលតែប៉ុណ្ណោះ រហូតធ្វើឲ្យអ្នកគាំទ្រ សរសើរព្រោងព្រាត ។
តាមរយៈផេកផ្លូវការ Beauty Pageant Reviewer បានផុសនៅលើផេករបស់ខ្លួន ដោយបានបញ្ជាក់ថា ឈុតសារ៉ុងខ្មែរ ដែលបវរកញ្ញា MGI ២០២១ ស្លៀកនៅលើខ្លួននេះ ចំណាយត្រឹមតែ ១៣០០០រៀលតែប៉ុណ្ណោះ ដែលការចំណាយនេះ ពិតជាតិចខ្លាំងមែនមែន តែមើលទៅពិតជាស្រស់ស្អាត ហើយទាក់ទាញខ្លាំងណាស់ ដោយឈុតនេះ ច្នៃម៉ូតតាមបែបសម័យថ្មី ដៃវែងប៉ោងស្មា សម្រុងត្រឹមជង្គង់ ដែលផ្នែកខាងមុខបញ្ចេញម៉ូត វាលចេញដើមទ្រូង ទាំងសងខាងបន្តិច និងវាលត្រង់បរិវេណពោះបន្តិច ដោយផ្ទៃនៃរូបទាំងមូលមានពណ៏ផ្កាឈូក ដែលមើលទៅសាមញ្ញៗ តែស្រស់ស្អាតខ្លាំងណាស់ នេះត្រឹមដេរលេងៗផង ស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំដេរមែនទែនទៀត មិនដឹងស្អាតខ្លាំងយ៉ាងណាទេ ។
ចំណែកអ្នកគាំទ្រវិញ សរសើរយ៉ាងព្រោងព្រាត ពីការចេះច្នៃម៉ូតពីសារ៉ុងនេះ ដោយអ្នកខ្លះថា នេះមិនមែនជាការកូពីរទេ សារ៉ុងខ្មែរពិតៗ ចំណែកអ្នកខ្លះទៀតថា សាមញ្ញៗតែស្អាតខ្លាំង ។