សិល្បៈ និង កម្សាន្ត

YouTube របស់ BLACKPINK មានអ្នកចូលទស្សនា លើសពី ៧០លាននាក់ បំបែកកំណត់ត្រាថ្មី ម្តងទៀតហើយ

កូរ៉េខាងត្បូង៖ យោងតាមទីភ្នាក់ងាររបស់ BLACKPINK ផលិតកម្ម YG Entertainment បាននិយាយថា YouTube ផ្លូវការរបស់ក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង BLACKPINK មានអ្នកចូលទស្សនាលើសពី ៧០ លាននាក់គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា នេះជាលើកដំបូង សម្រាប់សិល្បករទាំងអស់ នៅក្នុងពិភពលោក បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។

BLACKPINK ទទួលបានការចូលមើលសរុបចំនួន ៣២ ពាន់លានដងនៅលើ YouTube របស់ពួកគេតែម្នាក់ឯង។ ជាពិសេសបទ ‘DDU-DU DDU-DU’ ជាបទចម្រៀងចំណងជើង នៃអាល់ប៊ុមតូចទី១ របស់ពួកគេ “SQUARE UP”បានចេញផ្សាយក្នុងឆ្នាំ ២០១៨បានកើនឡើងលើសពី ១,៧ពាន់លានទស្សនា សម្រាប់វីដេអូតន្ត្រីរបស់ខ្លួន ដោយបំបែកកំណត់ត្រា សម្រាប់ការទស្សនាខ្ពស់បំផុតរបស់ K- វីដេអូរបស់ក្រុមចម្រៀងប៉ុប។

យោងតាមផលិតកម្ម YG Entertainment ថា ចំនួនអ្នកទស្សនា YouTube របស់សិល្បករ គឺជាសូចនាករនៃអ្នកគាំទ្រដ៏ស្មោះត្រង់ និងជាសកល ហើយ BLACKPINK បានបង្ហាញប្រជាប្រិយភាពរបស់ខ្លួន នៅលើឆាកអន្តរជាតិ។អបអរសាទរ BLACKPINK!៕ ដោយ៖លី ភីលីព

Most Popular

To Top