សិល្បៈ និង កម្សាន្ត

ម៉ាដូណាតារាចម្រៀងអាមេរិករិះគន់ Instagram សម្រាប់ការលុបរូបថត បង្ហាញក្បាលសុដន់របស់នាង

អាមេរិក៖ តារាចម្រៀងអាមេរិកម៉ាដូណាបាននិយាយថា Instagram បានលុបរូបថតបង្ហាញក្បាលសុដន់របស់នាងដោយមិនមានការព្រមាន ឬជូនដំណឹង បន្ទាប់ពីចែករម្លែករូបភាពកាលពីដើមសប្តាហ៍នេះ ដោយនាងយល់ឃើញថា យើងរស់នៅក្នុងវប្បធម៌មួយដែលធ្វើឲ្យគ្រប់អ៊ីញនៃរាងកាយរបស់មនុស្សស្រី បង្ហាញបានលើកលែងតែក្បាល សុដន់យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


ម៉ាដូណាចេញមុខបង្ហោះលើ Instagram ថា បានថតរូបភាពបង្កហេតុដែលក្បាលសុដនរបស់នាងត្រូវបានលាតត្រដាង។តារាវ័យ ៦៣ ឆ្នាំរូបនេះបានចែករម្លែករូបភាពជាច្រើនសន្លឹករបស់នាងនៅលើ និងក្រោមគ្រែពាក់អាវទ្រនាប់កាត់ចេញ ខោខ្លីសំណាញ់ និងស្បែកជើងកែងខ្ពស់ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងកាលពីដើមសប្តាហ៍នេះ។


ដោយចែករម្លែករូបភាពជាមួយនឹងរូប emojis មួយចំនួនបានដាក់យ៉ាងល្អកាលពីថ្ងៃព្រហស្បតិ៍ ម៉ាដូណាបាននិយាយថា ដើមត្រូវបានដកចេញដោយគ្មានការព្រមាន ឬជូនដំណឹង ហើយ Instagram បានប្រាប់អ្នកគ្រប់គ្រងរបស់នាងថា វាគឺដោយសារតែផ្នែកតូចមួយនៃក្បាលសុដន់របស់តារាត្រូវបានលាតត្រដាង។


យោងតាមគោលការណ៍ណែនាំសហគមន៍របស់ Instagram ពីការអាក្រាតកាយត្រូវបានហាមឃាត់ ប៉ុន្តែមានករណីលើកលែងសម្រាប់រូបថតសម្រាប់ហេតុផលសុខភាព ដូចជាស្លាកស្នាមក្រោយពេលវះកាត់ និងស្ត្រីបំបៅដោះកូន ចំណែកអាក្រាតកាយនៅក្នុងរូបថតគំនូរ និងរូបចម្លាក់ក៏ត្រូវបានអនុញ្ញាតផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top