សិល្បៈ និង កម្សាន្ត

ក្រោយ​ប្រកួតតឹងតែង ចេញ​បញ្ជី ២០នាក់​ដែល​ពិន្ទុ​ខ្ពស់​ជាងគេ ក្នុង​នោះ​ក៏​មាន​បេក្ខភាព​កម្ពុជា​ដែរ

កម្មវិធី​ប្រកួត Miss Grand International ដែល​បាន និង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​ថៃ បាន​រក​ឃើញ​បេក្ខភាព ២០នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​របស់​កម្មវិធី​ហើយ ដោយ​ក្នុង​នោះ​បេក្ខភាព​របស់​កម្ពុជា​ក៏​មាន​ឈ្មោះ​ដែរ។

បេក្ខភាព​ទាំង ២០​រូប​នោះ ទទួល​បាន​ពិន្ទុ​ខ្ពស់​ក្នុង​ការ​ប្រកួត “Swimsuit Competition” កាល​ពី​ម្សិលមិញ។ តាម​លក្ខខណ្ឌ​របស់​កម្ពុជា ពួក​គេ​ទាំង ២០ មាន ១០រូប ត្រូវ​ជ្រើស​រើស​ដោយ​ក្រុម​គណៈកម្មការ​ និង ១០នាក់​ផ្សេង​ទៀត ជ្រើស​រើស​ដោយ​ការ​បោះឆ្នោត​ពី​មហា​ជន ក្នុង​នោះ​ការ​ចុច Like បាន​១ពិន្ទុ និង Share បាន ២ពិន្ទុ។

ឆ្លង​កាត់​លក្ខខណ្ឌ​នេះ បេក្ខភាព​កម្ពុជា ដែល​តំណាង​ដោយ​កញ្ញា ប៉ូគឹម ថេងសុតធីតា បាន​ជាប់​ក្នុង​បេក្ខភាព​ទាំង ២០​រូប​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ។ បេក្ខភាព​របស់​កម្ពុជា និង​បេក្ខភាព​តំណាង​ប្រទេស ១៩​ផ្សេង​ទៀត នឹង​ត្រូវ​ប្រជែង​យក​ជយលាភី

ប្រភព៖sabay

Most Popular

To Top