អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា បេក្ខនារីក្នុងកម្មវិធី I’m A Celebrity… Get Me Out of Here! ត្រូវបាននាំចេញពីប្រាសាទ Gwrych បន្ទាប់ពីព្យុះ Arwen ដោយព្យុះនេះ បណ្តាលឲ្យការខូចខាតយ៉ាងខ្លាំង ដល់មូលដ្ឋានផលិតកម្ម របស់កម្មវិធីនៅ Wales មានន័យថា វានឹងមិនមានភាគថ្មី នៅចុងសប្តាហ៍នេះឡើយ ។
ច្បាប់ COVID-19 ដ៏តឹងរ៉ឹង មានន័យថា បេក្ខនារីរួមមាន Louise Minchin, Naughty Boy និង Arlene Phillips នឹងនៅដាច់ ដោយឡែក រហូតដល់ការថតភាព យន្តអាចបន្តបាន ។ វាកើតឡើងបន្ទាប់ពីកម្មវិធី នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យត្រូវបានលុបចោល ដោយសារតែមូលដ្ឋានផលិតកម្មនៅ Gwrych Castle ក្នុង North Wales បានរងការខូចខាតយ៉ាងខ្លាំង ក្នុងអំឡុងពេលព្យុះ Arwen កាលពីយប់ថ្ងៃសុក្រ ។
សេចក្តីថ្លែងការណ៍របស់ I’m A Celebrity បាននិយាយថា យើងទទួលបានមូលដ្ឋាន ផលិតកម្មឡើងវិញ និងដំណើរការបន្ទាប់ពីមាន បញ្ហាបច្ចេកទេស ដោយសារតែព្យុះពួកយើង បាននាំតារាល្បីៗចេញពីប្រាសាទ ។ លក្ខខណ្ឌដាក់ឲ្យនៅដាច់ ដោយឡែកសម្រាប់ តារាល្បីៗ នឹងដូចគ្នានឹងមុនពេល ចូលប្រាសាទ ។
នៅព្រឹកថ្ងៃសៅរ៍ ITV បានប្រកាសពីការលំបាក ផ្នែកបច្ចេកទេស ដែលបណ្តាលមក ពីលក្ខខណ្ឌ អាកាសធាតុមានន័យថា នឹងមិនមានវគ្គថ្មី នៅចុង សប្តាហ៍នេះទេ ។ វគ្គនេះត្រូវបានជំនួស ដោយកម្មវិធីចងក្រង ដែលសម្ដែងដោយពិធីករ Ant និង Dec បង្ហាញពីពេលវេលា ដ៏ល្អបំផុតពីឈុតមុន៕