ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើង នៅសតវត្សទី១២ ក្រោមរាជ្យព្រះបាទសុរិយវរ្ម័នទី២។ អំឡុងពេលជិត ១ពាន់ឆ្នាំនេះ ប្រាសាទនេះពើបប្រទះ នឹងរឿងរ៉ាវគ្រប់រសជាតិ។ ក្រោយពីចក្រភពអង្គរដួលរលំទៅ ប្រាសាទនេះ បានកប់កំបាំងកណ្ដាលព្រៃ រហូតដល់មានការរុករក ចាប់ពីសតវត្សទី១៦។
ក្នុងចំណោមការរុករកនោះ ក៏មានវត្តមានជនជាតិអឺរ៉ុបដែរ។ តាមពិតជនជាតិអឺរ៉ុប ដែលមកដល់អង្គរវត្តមុនគេ មិនមែនជនជាតិបារាំងទេ។ ជនជាតិព័រទុយហ្គាល់ទេ ដែលបានមកដល់ប្រាសាទ ដ៏ស្កឹមស្កៃមួយនេះ។
មានកំណត់ត្រាប្រវត្តិសាស្ត្រ ជាច្រើនបានឲ្យដឹងថា ព្រះសង្ឃកាតូលិកព័រទុយហ្គាល់ លោក Antonio da បានមកដល់ប្រាសាទនេះមុនគេ។ លោកបានរៀបរាប់ប្រាប់ ប្រវត្តិវិទូព័រទុយហ្គាល់លោក Diogo do Cuoto ថា សំណង់ស្ថាបត្យកម្មនេះមិនអាចបកស្រាយតាមរយៈប៊ិចបានទេ ដោយសារតែគ្មានសំណង់ ណាដូចអង្គរវត្តនេះទេ នៅលើលោកយើង។
ទោះយ៉ាងណាក៏ដោយ អង្គរវត្តចាប់ផ្ដើមមានឈ្មោះបោះសំឡេង នៅពេលដែលធម្មជាតិវិទូជនជាតិបារាំង លោក Henri Mouhout ទៅដល់ទីនោះ ហើយសរសេរសៀវភៅ ដំណើរផ្សងព្រេងនៅ សៀម កម្ពុជា និងឡាវ, ១៨៥៨-១៨៦០។ សៀវភៅនេះបានទាក់ទាញទេសចរអឺរ៉ុប និងលោកខាងលិចមកកាន់អង្គរវត្ តបន្តិចម្ដងៗអំឡុងសម័យអាណានិគម៕ Source: Sabay