សិល្បៈ និង កម្សាន្ត

អស្ចារ្យណាស់! ឈុតមួយ ​ក្នុងភាពយន្ដដ៏ល្បី ប្រចាំប្រទេសឥណ្ឌា ល្បីថាថត នៅលើទឹកដីអង្គរវត្ត

ពិតជារឿងមួយដ៏ល្អសម្រាប់កម្ពុជា ដែលមានប្រទេសច្រើនចាប់អារម្មណ៍ បានចូលរួមលើកស្ទួយផ្សព្វផ្សាយ ពីកេរតំណែល ពីដូនតានៃទឹកដីអង្គរវត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនផលិតភាពយន្ដខ្នាតធំរបស់ ឥណ្ឌា ក៏ធ្លាប់បានមក ថតរឿងនៅអង្គរវត្តសៀមរាបផងដែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ មណ្ឌលវប្បធម៌ បានឱ្យដឹងថាកាលពីកន្លងទៅនេះ ប្រទេសឥណ្ឌា បានធ្វើការផលិត ភាពយន្ដខ្នាតធំមួយ មានចំណងជើងថា “ Sita Ram” ដែលនៅក្នុងរឿងនេះ មានប្លង់មួយចំនួនបានមកថតផ្ទាល់ នៅលើទឹកដ៏ស័ក្ដសិទ្ធិ នៃអង្គរវត្តនាខេត្តសៀមរាប និងបានកាត់បញ្ជូល ជាមួយប្លង់ប្រាសាទខ្លះទៀត នៅប្រទេសឥណ្ឌាផ្ទាល់។

វីដេអូខ្លី ២នាទី និង៣៨វិនាទី ថតនៅលើទឹកដីអង្គរវត្ត បានបង្ហាញពីឈុតព្រះសង្ឈ ជាច្រើនអង្គ និងគូស្នេហ៍មួយគូរត់ជុំវិញប្រាសាទ ហើយអ្វីដែលកាន់តែពិសេសនោះ គឺប្លង់សំខាន់ៗជាច្រើន បានបង្ហាញពីគំនូរអប្សារា លើផ្ទាំងសិលា និងបង្ហាញពីទិដ្ឋភាពជាច្រើនកន្លែង ទាំងក្នុងនិងក្រៅប្រាសាទអង្គរ អំពីរចនាក្បូក្បាច់ស្អាតប្រណិត តាមជញ្ជាំងសិលាប្រាសាទ។ ប៉ុន្តែសង្កេតឃើញថាប្លង់ខ្លះ ក៏ជាបច្ចេកទេសកាត់ត តួយ៉ាងដូចប្លង់ទូងស្គរជាដើម តែនៅតែមានប្លង់ភាគច្រើន គឺជាការផ្ដិតយកទិដ្ឋភាពផ្ទាល់តែម្ដង៕ Source: Sabay

Most Popular

To Top