កូរ៉េខាងត្បូង៖ តារាចម្រៀងកូរ៉េខាងត្បូង និងអ្នកនិពន្ធចម្រៀង លោក Yoo Hee Yeol បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយបានលុបចោលកាលវិភាគ អនាគតរបស់លោកទាំងអស់ ហើយលោកYoo Hee Yeol បានទទួលវ៉ាក់សាំងនៅចុងខែសីហា ប៉ុន្តែបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 នៅថ្ងៃទី១០ ខែធ្នូបើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop។
កាលពីថ្ងៃទី ១០ ខែធ្នូ ក្រុមហ៊ុន Antenna Entertainment បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយបញ្ជាក់ថា លោក Yoo Hee Yeol បានបង្ហាញរោគសញ្ញា និងបានទទួលការធ្វើតេស្តិ៍ រោគវិនិច្ឆ័យដោយខ្លួនឯង មុនពេលចាប់ផ្តើមកាលវិភាគ ដែលបានគ្រោងទុកនៅថ្ងៃនេះ។ លោកបានលុបចោល កាលវិភាគអនាគតរបស់លោកទាំងអស់ភ្លាមៗ បន្ទាប់ពីការសាកល្បង។
បច្ចុប្បន្ន Yoo Hee Yeol កំពុងចាត់វិធានការចាំបាច់តាម ការណែនាំរបស់អាជ្ញាធរ ដាក់ឲ្យនៅដាច់ពីគេ។ លើសពីនេះ បុគ្គលិករបស់ Antenna Entertainment ទាំងអស់កំពុងឆ្លងកាត់ ការធ្វើតេស្តរកមេរោគ COVID-19។ ទីភ្នាក់ងារនេះបានពន្យល់ថា យើងនឹងប្រឹងប្រែងឲ្យអស់ពី សមត្ថភាពដើម្បីធានាសុខភាព និងសុវត្ថិភាពរបស់សិល្បករ និងបុគ្គលិក ស្របតាមគោលនយោបាយ របស់អាជ្ញាធរដាក់ឲ្យនៅដាច់ពីគេ ៕
ដោយ៖ លី ភីលីព