សិល្បៈ និង កម្សាន្ត

Siwon សមាជិកក្រុម Super Junior ជាសះស្បើយពីជំងឺ បន្ទាប់ពី ធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19

កូរ៉េ៖ផលិតកម្ម SM បានប្រកាសថា តារាចម្រៀងកូរ៉េខាងត្បូងលោក Siwon ត្រូវបានបញ្ជាក់ថា បានឆ្លង COVID-19 នៅព្រឹកនេះ តែលោកបានបញ្ចប់ការចាក់ថ្នាំបង្ការលើកទី២នៅក្នុងខែកញ្ញា ប៉ុន្តែត្រូវបានបញ្ជាក់ថាវិជ្ជមានក្នុងអំឡុងពេលធ្វើតេស្តិ៍ COVID-19 PCR បានធ្វើឡើងជាវិធានការទុកជាមុនមុនពេលកំណត់ របស់លោកបើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpop។

ស្លាកសញ្ញាបានបន្តទៀតថា Siwon នឹងផ្អាកសកម្មភាពទាំងអស់ ហើយស្នាក់នៅដោយឡែក។ នេះមានន័យថាសមាជិកក្រុម Super Junior នឹងមិនអាចចូលរួមក្នុងកម្មវិធី ‘2021 Mnet Asian Music Awards’ ក្នុងនាមជាអ្នកធ្វើបទបង្ហាញនោះទេ។

សមាជិកក្រុមដែលនៅសល់ និងបុគ្គលិកដែលមានទំនាក់ទំនងជាមួយ Siwon ក៏នឹងត្រូវឆ្លងកាត់ការធ្វើតេស្តិ៍រកមេរោគCOVID-19 ផងដែរ៕ដោយ៖លី ភីលីព

Most Popular

To Top