សិល្បៈ និង កម្សាន្ត

តារា YouTube លោក Lee Jin Ho បង្ហាញពីព័ត៌មាន និយាយអំពីស្ថានភាព សុខភាពរបស់ Jeongyeon សមាជិកក្រុម TWICE

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារា YouTuber លោក Lee Jin Ho ដែលធ្លាប់ជាអ្នករាយការណ៍ ព័ត៌មានកម្សាន្ត បានបង្ហោះវីដេអូដែលទាក់ទង នឹងសុខភាពរបស់តារាចម្រៀងស្រី នាង Jeongyeon សមាជិកក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង TWICE ។

លោក Lee Jin Ho បានបង្ហោះវីដេអូមួយ ដែលមានចំណងជើងថា “Jeongyeon សមាជិកក្រុម TWICE ស្ថានភាពសុខភាពមិនល្អ មូលហេតុពិតនៃការឡើងទម្ងន់ នៅលើបណ្តាញ YouTube របស់លោក។ វីដេអូលោក Lee Jin Hoo បានចាប់ផ្តើមដោយនិយាយថា TWICE បានជួបបញ្ហា ដែលមិននឹកស្មានដល់នៅក្នុងផ្លូវ វាគឺដោយសារតែ សមាជិកសំខាន់នាង Jeongyeon ត្រូវដកចេញពីការផ្សព្វផ្សាយម្តងទៀត ដោយសារតែហេតុផលសុខភាពរបស់នាង។

លោក Lee Jin Ho បាននិយាយថា មានរឿងមួយចំនួនដែលពិបាកយល់ និងទទួលយកបានអំពីព័ត៌មានដែលថា Jeongyeon ត្រូវបញ្ឈប់សកម្មភាព ដោយសារហេតុផលសុខភាព ដែលត្រូវបានប្រកាសត្រឹមតែ៤ ថ្ងៃមុនការប្រគុំតន្ត្រី។លោក Lee Jin Ho បានដកស្រង់សំដីរបស់នាង Jeongyeon ពីការសម្ភាសន៍ និង Vlogs ផ្សេងៗ ដែល Jeongyeon បង្ហាញពីអារម្មណ៍រំភើប និងរីករាយក្នុងការចូលរួម ក្នុងការប្រគុំតន្ត្រីឆ្នាំនេះ។ អ្នកយកព័ត៌មានបានពន្យល់ថា Jeongyeon ខ្លួននាងផ្ទាល់ បានអះអាងថានាង បានជាសះស្បើយហើយ ប៉ុន្តែ JYP Entertainment ភ្លាមៗបានប្រកាសថា Jeongyeon អវត្តមានពីការប្រគុំតន្ត្រី។

លោក Lee Jin Ho បន្តលើកឡើងពីបញ្ហាសុខភាពរបស់ Jeongyeon អ្នកយកព័ត៌មានក៏បានប៉ាន់ស្មាន ពីមូលហេតុដែលធ្វើអោយ Jeongyeon ឡើងទម្ងន់ផងដែរ។ អ្នកយកព័ត៌មានបានប៉ាន់ស្មានថា Jeongyeon បានឡើងទម្ងន់ពីការព្យាបាលឌីសករបស់នាង៕ ដោយ៖លី ភីលីព

Most Popular

To Top