សិល្បៈ និង កម្សាន្ត

កម្រឃើញណាស់! តារាសម្ដែង សិទ្ធី នីកា លើកនេះហ៊ានស្លៀកសិចស៊ី បង្ហាញសាច់ខ្ចីជាសាធារណៈ

ភ្នំពេញ៖ តារាសម្ដែង សិទ្ធី នីកា តែងទទួលបានការលើកសរសើរ​ ពីមហាជន ដោយអ្នកនាងមិនត្រឹមតែមានទេពកោសល្យ ផ្នែកសិល្បៈយ៉ាងប៉ិនប្រសប់ប៉ុណ្ណោះទេ ចំណែករូបសម្រស់ដ៏ស្រស់ស្អាត រូបរាងតូចស្រឡូនដូចក្រមុំ ទោះបីជាតារាស្រីរូបនេះ រៀបការមានស្វាមីហើយ ទាំងមានកូនប្រុសម្នាក់ ជាចំណងដៃរួចហើយក៏ដោយ។

យ៉ាងណាក៏ដោយ បើទោះជាមានសម្រស់ស្អាតពីធម្មជាតិ និងជាអ្នកសិល្បៈយូរឆ្នាំ យ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រកម្រនឹងឃើញ សិទ្ធី នីកា ជ្រើសរើសសម្លៀកបំពាក់បែបសិចស៊ី យកមកស្លៀកពាក់ ហើយថតបង្ហោះលើបណ្ដាញសង្គម បង្ហាញជាសាធារណៈដែរ ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ តួឯកស្រីនៅក្នុងរឿងភាគ «ពណ៌ជីវិត» របស់ស្ថានីយទូរទស្សន៍ PNN ខាងលើបានបង្ហាញរូបថតប៉ុន្មានសន្លឹក លើគណនីហ្វេសប៊ុក ដែលរូបថតទាំងនោះសុទ្ធតែ ជារូបថតបង្ហាញសាច់ខ្ចី ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់រូបថតទាំងនោះ ពុំមែនជារូបថតបង្ហាញភាពសិចស៊ីខ្លាំងឡើយ បើធៀបទៅនឹងតារាស្រីមួយចំនួនធំ ប៉ុន្តែសម្រាប់ តារាសម្ដែង សិទ្ធី នីកា អាចចាត់ទុកជាការសិចស៊ី ព្រោះតែកន្លងៗមកនាង ពុំដែលបង្ហាញសាច់ខ្ចី ឱ្យមហាជនបានឃើញដូចនេះឡើយ ។

គួរឱ្យដឹងផងដែរថា តារាសម្ដែង សិទ្ធី នីកា ពីសម្រាលបានកូនប្រុសម្នាក់ កាលពីកំលុងខែ តុលា ឆ្នាំ ឆ្នាំ២០១៩ រួចមក ឃើញថាសម្រស់របស់នាង ហាក់ដូចជាកាន់តែស្រស់ស្អាតទ្វេរដង និងកំពុងឡើងកូដខ្លាំងទាំងជីវិតឯកជន និងអាជីពសិល្បៈ ។ ប៉ុន្តែតារាស្រីវ័យ ២២ឆ្នាំ ខាងលើនេះ ក៏ធ្លាប់បានបាត់មុខ មួយរយៈចេញពីពិភពសិល្បៈ ពេលកំពុងចាប់ផ្ដើមស្នេហ៍ ដំបូងជាមួយព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ដែលជាបុត្រាព្រះអង្គ នរោត្តម ចក្រពង្ស៕ ដោយ៖ ម៉ានី

Most Popular

To Top