ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី ត្បិតតែមានវ័យជ្រេនបន្តិចមែន ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាត និងតែងតែទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ។ ហើយកាន់ពិសេសជាងនេះ ទៅទៀតនោះ សព្វថ្ងៃនេះ អ្នកមេម៉ាយយេយេរូបនេះ ក៏អាចទាក់ទាញបេះដូងកំលោះសង្ហា ជាកីឡាករបាល់ទាត់ល្បីឈ្មោះ លី វ៉ាហេដ ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ដកចិត្ត មិនរួចថែមទៀតផង ។

ជាការពិតណាស់ ពិធីការិនីសាច់ចាំ សុខ សោម៉ាវត្តី ត្រូវបានទស្សនិកជនទទួលស្គាល់ថា ជាពិធីការិនី និងជាតារាសម្ដែងឆ្នើមួយរូប ។ ដូច្នេះហើយបើទោះជា ប្រឡូក្នុងអាជីពសិល្បៈយូរ និងមានឈ្មោះជាស្ត្រី មេម៉ាយកូន១ ពិតមែន ក៏នាងនៅតែទទួលបានឱកាសការងារ ទាំងអាជីពជាពិធីការិនី និងការងារសម្ដែង មិនតែប៉ុណ្ណោះ នៅតែអាចក្ដាប់បានដំណែង ជាតួឯកថែមទៀតផង ។
ក្រឡេកមើលសម្រស់ របស់តារាស្រីរូបនេះវិញឃើញថា សោម៉ាវត្តី មានវិធីសាស្ត្រយ៉ាងល្អក្នុងការថែរក្សា សម្រស់ឱ្យនៅតែស្រស់ស្អាត និងក្មេងជាងវ័យ ។ ជាងនេះទៅទៀត នាងក៏ប៉ិនប្រសប់តុបតែងខ្លួន មើលទៅសមសួន និងគួរឱ្យស្រឡាញ់ផងដែរ ។ ជាក់ស្ដែងនៅក្នុងថ្ងៃបុណ្យណូអែលនេះ សុខ សោម៉ាវតី បានរំលេចខ្លួន ជាមួយរ៉ូបពណ៌ក្រហម បង្ហាញសាច់ដើមទ្រូង និងពោះ មួយផ្នែកធំ ដែលមើលទៅពិតជាស្រស់ស្អាត និងស៊ីអារម្មណ៍បំផុត ។

ជាមួយគ្នានេះដែរ សម្រាប់ការស្លៀកពាក់ខាងលើ ក៏ឃើញថា មានមិត្តភក្ដិ និងអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា Instagram ច្រើននាក់ បាន Comment ពោលពាក្យសរសើរ មិនដាច់ពីមាត់ឡើយ ។
គួរឱ្យដឹងថា សុខ សោម៉ាវត្តី ក្រោយពីសម្ដែងជាតួឯកស្រីក្នុងរឿងភាគ «ភូមិខ្ញុំស្រស់ឆើតឆាយ» រួចមក កេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្ដើមល្បីល្បាញ រហូតដល់បច្ចុប្បន្ននេះ នាងនៅតែជាតារាស្រី ស្ថិតក្នុងចំណោមតារាស្រីឆ្នើម នៅក្នុងប្រទេសកម្ពុជា ៕ ដោយ៖ ម៉ានី




