សិល្បៈ និង កម្សាន្ត

បេក្ខនារីឆ្នើមក្នុងកម្មវិធី Beat The Best លី លីនដា ច្រៀងរ៉េបមួយបទនេះ ព្រោះឈឺចិត្ត នឹងអ្នករិះគន់ (Video Inside)

ភ្នំពេញ៖ កញ្ញា លី លីនដា បេក្ខនារីឆ្នើម នៅក្នុងកម្មវិធី Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី ៣ ទន្ទឹមនឹងមានពាក្យពោលសរសើរ ពីសំណាក់ទស្សនិកជនជាច្រើន ក្នុងនោះក៏មានពាក្យរិះគន់ផងដែរ ពីសំណាក់អ្នកលេង បណ្ដាញសង្គមមួយចំនួនតូច ដែលពាក្យរិះគន់ទាំងនោះ មានដូចជា “ច្រៀងមិនច្បាស់…ស្ដាប់មិនបាន ឬច្រៀងស្ដាប់លើតែ Halo Halo” ជាដើម ។

ដូចដែលទស្សនិកជន បានដឹងរួចមកហើយថា កាលពីរាត្រីថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលជាសប្ដាហ៍ទី៣ នៃការប្រឡងប្រជែងវគ្គ Beat The Judges ក្នុងកម្មវិធី Beat The Best កញ្ញា លី លីនដា អាយុ២៥ឆ្នាំ បានរំលេចខ្លួនបកស្រាយបទចម្រៀង ជាភាសាបរទេសមួយបទ មានចំណងជើងថា «Halo» ជាសំនៀងដើម របស់តារាចម្រៀងស្រី ជនជាតិអាមេរិកនាង Beyoncé ។ ហើយបទចម្រៀងមួយបទនេះ ក៏ទទួលស្គាល់ពីគណៈកម្មការទាំង៤រូបដែរថា ជាបទដែលពិបាកខ្លាំង ទាល់តែអ្នកមានបទពិសោធន៍ខ្លាំង ទើបអាចហ៊ានយកបកស្រាយ ប៉ុន្តែសម្រាប់កញ្ញា លី លីនដា គឺធ្វើបានយ៉ាងរលូន និងល្អបំផុត ។

ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួន បានរិះគន់ទៅលើ លី លីនដា ថាច្រៀងមិនពិរោះ និងមិនច្បាស់ ស្ដាប់មិនបានជាដើម។ ដូច្នេះមុននេះបន្តិច កញ្ញា លី លីនដា បានបញ្ចេញបទចម្រៀងរ៉េប មួយបទ មានចំណងជើងថា “Love The Way You Lie” តាមរយៈបទនេះកញ្ញា ក៏បានបកស្រាយដែរថា មិនមែនកញ្ញា មិនចេះបញ្ចេញសំឡេងភាសាអង់គ្លេសទេ ប៉ុន្តែដោយសារភ័យពេលឡើងឆាក និងបទពិបាកច្រៀង (រើសបទខុស) ។

យ៉ាងណាមិញ សម្រាប់ចម្រៀងរ៉េប “Love The Way You Lie” ដែលស្រីស្រស់ស្អាត លី លីនដា លើកមកច្រៀងបង្ហោះ នៅលើទំព័រហ្វេសប៊ុកពេលនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ដែលនិយមតាមដាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក៕ ដោយ៖ ម៉ានី

Most Popular

To Top