សិល្បៈ និង កម្សាន្ត

នាង Sieun សមាជិកក្រុម STAYC ស្រក់ទឹកភ្នែក បន្ទាប់ពីជួបនាង IU ក្នុងកម្មវិធី ‘MMA 2021’

កូរ៉េ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Sieun សមាជិកក្រុមតារាចម្រៀងស្រី STAYC ស្រក់ទឹកភ្នែក បន្ទាប់ពីបានជួបតារាចម្រៀង ដែលនាងពេញចិត្ត IU ក្នុងកម្មវិធី ‘2021 Melon Music Awards’។

នាង IU បានចូលទៅកាន់ YouTube Channel របស់នាងដើម្បីបង្ហោះវីដេអូមួយមានចំណងជើងថា “ខ្ញុំសូមប្រាប់អ្នកអំពីការធ្វើឲ្យក្មេងៗរបស់ខ្ញុំយំនៅ MMA”។ ក្នុងវីដេអូនេះ តារាចម្រៀងស្រី STACY បានទៅលេងបន្ទប់រង់ចាំរបស់ IU។ នៅទីនេះ IU បានប្រាប់សមាជិក STAYC ថា ខ្ញុំរីករាយនឹងសកម្មភាពផ្សព្វផ្សាយរបស់អ្នក។

ចំពេលបរិយាកាសដ៏ស្រស់ស្រាយ និងរីករាយ សមាជិកនាង Sieun ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រ IU ជាយូរមកហើយនោះ ស្រាប់តែស្រក់ទឹកភ្នែក។ ‘Uaena’ ដ៏ល្បីល្បាញ (ឈ្មោះផ្លូវការរបស់ IU) ហើយជារឿយៗបង្ហាញពីការគោរពរបស់នាងចំពោះ IU នៅក្នុងបទសម្ភាសន៍របស់នាង Sieun មិនអាចគ្រប់គ្រងអារម្មណ៍ដែលនាងមានបន្ទាប់ពីបានជួប IU ជាលើកដំបូង។

មិនយូរប៉ុន្មាន សមាជិកផ្សេងទៀត Isa និង J ក៏ចាប់ផ្តើមស្រក់ទឹកភ្នែក ហើយ IU បានព្យាយាមអស់ពីសមត្ថភាពដើម្បីលួងលោមសមាជិក។ ទស្សនាទិដ្ឋភាពដ៏គួរឲ្យសោមនស្សនៅខាងក្រោម ចាប់ផ្ដើមម៉ោង ៧:២១ !៕

ដោយ៖លី ភីលីព

Most Popular

To Top