ថ្ងៃទី ០៣ ខែមករា គឺជាថ្ងៃខួបកំណើតរបស់ Jisoo (BLACKPINK) ហើយសម្រាប់ថ្ងៃពិសេសនេះ នាងក៏តែងទទួលបានការអបអរ និងជូនពរជាច្រើនពីអ្នកគាំទ្រ ទូទាំងពិភពលោក ព្រមទាំងសមាជិកក្រុមផ្ទាល់ ក៏ដូចជាតារាៗរួមអាជីព។ ជាមួយគ្នានោះ Jisoo ក៏បានបង្ហោះរូបភាពជាការអរគុណ ដល់ទឹកចិត្ត និងការស្រឡាញ់របស់អ្នកគ្រប់គ្នា។

អ្វីដែលភ្ញាក់ផ្អើលនោះ សូម្បី Queen Bey (Beyoncé) ក៏ជាមនុស្សម្នាក់ដែលបានចូលរួមសាទរ ថ្ងៃខួបកំណើតរបស់ Jisoo គម្រប់ ២៧ឆ្នាំ (ឆ្នាំកូរ៉េ) ដែរ ដោយបានបង្ហោះរូបភាពពីក្មេង អមជាមួយសាររីករាយថ្ងៃកំណើតទៀត។

កាយវិការបែបនេះពិតជាបានធ្វើ ឲ្យគ្រប់គ្នាចាប់អារម្មណ៍ ព្រោះនេះគឺជាភស្តុតាងបញ្ជាក់ច្បាស់ពេក ទៅហើយថា Beyoncé គាំទ្រ និងពេញចិត្តសមត្ថភាព របស់ Jisoo កម្រិតណា៕ Source: Sabay



