នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បវរកញ្ញា Miss Grand International ឆ្នាំ ២០២១ Nguyễn Thúc Thùy Tiên ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីជនរួមជាតិរបស់នាង ក្នុងទឹកដីកំណើត ប្រទេសវៀតណាម។

ក្នុងការទទួលស្វាគមន៍វិលចូលប្រទេសវិញ កាលពីម្សិលមិញ (ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១) ក៏មានរៀបចំជាពិធីហែរក្បួនព្យុហយាត្រា យ៉ាងគគ្រឹកគ្រេង សាទរសម្រាប់ការនាំកិត្តិយសជូនជាតិ ក្រោយបវរកញ្ញា Thùy Tiên ឈ្នះតំណែងមកុដ Miss Grand International ឆ្នាំ ២០២១។





សង្កេតឃើញថា មានវត្តមានអ្នកចូលរួមជាច្រើនពាន់នាក់ រង់ចាំស្វាគមន៍ដំណើររបស់ Thùy Tiên ដោយក្នុងនោះ ក៏មានម្ដាយរបស់នាងដែរ។

ចុច LINK នេះ ដើម្បីទស្សនាសកម្មភាពវីដេអូទាំងស្រុង
ជាក់ស្ដែង ដោយសារមានមនុស្សច្រើនកកកុញពេក ផ្សំនឹងអាកាសធាតុក្ដៅផង ទើបម្ដាយរបស់ បវរកញ្ញារូបនេះដែលខំអង្គុយចាំកូននោះ កើតមានបញ្ហាមិនស្រួលផ្នែកសុខភាព។ តាមការឲ្យដឹងពីវិបសាយ Kenh14 បានបញ្ជាក់ថា អ្នកស្រីធ្លាក់ជាតិស្ករក្នុងឈាមខ្លាំង ហើយសុំសម្រាកបន្តិចសិន ហើយទ្រាំចាំកូនបញ្ចប់កម្មវិធី ឲ្យបានស្រួលបួលសិន។



យ៉ាងណាក្ដី ពេលនោះដែរ ក៏ឃើញថាមានក្រុមការងារ ជួយមើលថែអ្នកម្ដាយរបស់ Thùy Tiên ដែរ៕ Source: Sabay
