សិល្បៈ និង កម្សាន្ត

Blinks អន់ចិត្តខ្លាំង និងទាមទារ YG បើកផ្លូវ BLACKPINK ចេញបទថ្មី កុំស្ងាត់សូន្យឈឹងបែបនេះ

អស់រយៈពេល​ជាយូរហើយដែល BLACKPINK ស្ងាត់ចេញបទចម្រៀងជាក្រុម ដែល​ប្រការនេះពិតជា​ធ្វើឲ្យអ្នកគាំទ្រ​អន្ទះសារចង់ដឹង​ថា​ តើពេល​ណា​ទៅដែល YG គិតគូរចេញបទចម្រៀង ឲ្យតារារបស់ខ្លួនជាថ្មីម្ដងទៀត?

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ Hahstag “#BLACKPINKCOMEBACKNOW” និង “#STOPDELAYINGBLACKPINK” ត្រូវ​បាន​បង្ហោះព្រាតពេញ​ Twitter ដោយសារ BLINKs នៅជុំវិញពិភពលោកទាមទារ​ ឲ្យក្រុម​ចេញ​បទ​ថ្មី។

នៅ​ចាំ​បាន​ថា​ BLACKPINK បាន​ចេញអាល់ប៊ុម​ធំ កាល​ពីខែតុលា ឆ្នាំ២០២០ បន្ទាប់មកពួកគេ​ក៏មាន​ព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយរួមគ្នា មានឈ្មោះថា​ “The Show” កាល​ពីខែមករា ឆ្នាំ២០២១។

ទោះជាយ៉ាងណា​ នៅឆ្នាំ ២០២១ សមាជិក​ម្នាក់ៗមាន​ការងាររវល់ ដោយផ្ដោតលើសកម្មភាពទោលរៀងៗខ្លួន។ តួយ៉ាងដូច Jennie បាន​បើកដំណើរការ YouTube Channel ផ្លូវការ ឯ Rosé និង Lisa ត្រូវបង្ហាញ​មុខជា​តារាទោល តាមរយៈអាល់ប៊ុមទោលម្នាក់មួយ និងចុងក្រោយ Jisoo ចាប់អាជីពផ្លូវការជាតារាសម្ដែង​ តាមរយៈរឿង «Snowdrop»

ដូច្នេះ​សរុបមក​វា​មាន​រយៈពេល​ ជិត ១ឆ្នាំ​ជាងហើយ ដែល​អ្នកគាំទ្រ​ខាន​ឃើញ​ការ Comeback របស់ក្រុមទាំងមូល ហើយពួកគេ​ខ្លះ​ក៏អន់ចិត្ត ក្នុងការចំណាយពេល​រង់ចាំដែរ។ ដោយសារបែប​នេះហើយ ទើប​មតិខ្លះលើកឡើងបែប​ឌឺថា វា​ប្រៀបដូចជាក្រុម ត្រូវសម្រាកផ្អាកខ្លួន​មួយរយៈពីសិល្បៈ ហើយប្រៀបដូច សមាជិកក្រុមចាំគ្នាចេញពីទាហាន ព្រោះរយៈពេល​ដែល​អវត្តមាន ចេញបទរួមគ្នា គឺស្មើនឹង​រយៈពេល​នៃការចូលបម្រើទាហានដែរ។

ទាក់ទងនឹងបញ្ហា​នេះ YG ត្រូវ​រង់ការរិះគន់មិនធម្មតា ដោយសារតាមទម្លាប់ក្រុមហ៊ុន ត្រូវមាន​បទចម្រៀងឲ្យតារាៗ ចេញរួមគ្នារៀងរាល់ឆ្នាំ តែបែរជាស្ងាត់។ ឈានចូលដល់ឆ្នាំ ២០២២ YG នៅតែស្ងាត់ និងមិនទាន់ចេញសេចក្ដីប្រកាសណាមួយ ពីគម្រោងថ្មីប្រចាំឆ្នាំទៀត ជាហេតុអ្នកគាំទ្រអស់សង្ឃឹមកាន់តែខ្លាំង៕ Source: Sabay

Most Popular

To Top