វិលទៅកាន់ទិដ្ឋភាពមួយ នាសម័យមហានគរដ៏រុងរឿង របស់អាណាចក្រខ្មែរ នាសតវត្សទី១៣ រាជធានីយសោធបុរៈ ឬរាជធានីអង្គរ។ តារាសម្ដែងខ្មែរបីដួង គឺលោក ប៉ែន ភ័ក្ដ្រសុធារិទ្ធ អ្នកនាង សារ៉ាយ សក្ខណា និងអ្នកនាង ឌុច លី បានគ្រងឈុតនាសម័យ នោះបង្ហាញអន្ដរជាតិ ជាពិសេសប្រទេសជាសមាជិកអាស៊ាន។

អ្នកនាង ឌុច លីដា បានរំលឹកនូវប្រវត្ដសាស្ដ្រខ្មែរដ៏រុងរឿង ដោយមានភ្ជាប់រូបថតជាច្រើន ស្លាក់ទាក់ទងនឹងការគ្រងឈុតនេះ តាមបណ្ដាញសង្គមFacebook កាលពិថ្ងៃទី២០ ខែមករា ថា សម័យអង្គរចាប់ផ្ដើមពី គ.ស ៨០២ (ឆ្នាំដែលព្រះបាទជ័យវរ្ម័នទី២ ធ្វើពិធី ទេវរាជនៅលើភ្នំគូលែន) ហើយចប់នៅ គ.ស ១៤៣១ (ឆ្នាំដែលព្រះបាទពញាយ៉ាត ចាកចោលក្រុងអង្គរ)។ADVERTISINGX

បន្ទាប់ពីបញ្ចេញសារ និងរូបថតគ្រងឈុតបុរាណខ្មែរទាំងនេះ Page ផ្លូវការរបស់អាស៊ានដែលនិយាយពីសង្គម និងវប្បធម៌ក្នុងប្រទេសដែលជាសមាជិកអាស៊ាន ក៏បានយកទៅផ្សព្វផ្សាយបន្ដដែរ។ Page នោះ បានលើកឡើងថា ទូទាំងប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់កម្ពុជា សាសនាគឺជាប្រភពដ៏សំខាន់នៃការបំផុសគំនិតវប្បធម៌។

ប្រភពដដែលនេះបន្ថែមថា ជាងបីរយលានឆ្នាំមកហើយ ប្រជាជនកម្ពុជាបានបង្កើតវប្បធម៌ និងជំនឿកម្ពុជាតែមួយគត់ ពីការសំយោគនៃជំនឿសត្វនិយមជនជាតិដើមភាគតិច និងសាសនាឥណ្ឌា នៃព្រះពុទ្ធសាសនា និងហិណ្ឌូ។ វប្បធម៌ និងអរិយធម៌ឥណ្ឌា រួមទាំងភាសា និងសិល្បៈរបស់ខ្លួនបានឈានដល់ដីគោក នៅអាស៊ីអាគ្នេយ៍ជុំវិញសតវត្សទី១៕





ប្រភព៖ Sabay
