សិល្បៈ និង កម្សាន្ត

Kim Se Jung អរគុណ អតីតតារាសម្តែងរឿង “The Uncanny Counter” នាង Yoo Joon Sang ផ្ញើរទេះកាហ្វេសមម្រាប់រឿងភាគបច្ចុប្បន្នរបស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២២ ខែមករា តារាចម្រៀង និងតារាសម្តែងលោក Kim Se Jung បានថ្លែងអំណរគុណ ដល់ អតីតតារាសម្តែង Yoo Joon Sang ដែលបានផ្ញើរទេះកាហ្វេ លើកទឹកចិត្តដល់ឈុត ថតរឿងបច្ចុប្បន្ន របស់នាង ។

ការបង្ហោះ Instagram ចុងក្រោយរបស់នាង Kim Se Jung បានសរសេរថា ជម្រាបសួរ Joon Sang-sunbaenim ជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំនឹកអ្នកជារៀងរាល់ថ្ងៃ ខ្ញុំនឹកគ្រប់ Counters ខ្លាំងណាស់ បន្ទាប់មក តារារូបនេះបានថតរូបប្លែកៗ នៅពីមុខរទេះកាហ្វេដែលផ្ញើដោយតារាសម្តែង Yoo Joon Sang ដោយបង្ហាញពីភាពរំភើបរបស់នាង ។

ពីមុន Kim Se Jung ធ្លាប់ធ្វើការជាមួយតារាសម្តែង Yoo Joon Sang ក្នុងរឿងភាគ OCN រឿង ‘The Uncanny Counter’ ។ បច្ចុប្បន្ននាងកំពុងត្រៀម លក្ខណៈស្វាគមន៍ទស្សនិកជន នៅលើអេក្រង់តូចជាមួយនឹងរឿងភាគ បែបមនោសញ្ចេតនាបែបកំប្លែងថ្មីរបស់ SBS ដែលមានចំណងជើងថា ‘A Business Proposal’ ៕ដោយ៖លី ភីលីព

Most Popular

To Top