សិល្បៈ និង កម្សាន្ត

OST ‘Masquerade’ របស់LOONA នាង HeeJin និង JinSoul បង្ហាញខ្លួនជាលើកដំបូង លេខ១៨ នៅលើតារាងបទចម្រៀង iTunes ទូទាំងពិភពលោក

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀង កូរ៉េខាងត្បូង LOONA នាង HeeJin និងនាង JinSoul មានវត្តមាននៅលើ តារាងបទចម្រៀង iTunes ទូទាំងពិភពលោកជាមួយ នឹងការចេញផ្សាយចុងក្រោយ របស់ពួកគេ។
កាលថ្ងៃទី ២១ ខែ មករា នាង HeeJin និងនាង JinSoul បានចេញផ្សាយ OST Part.4 របស់ពួកគេសម្រាប់រឿង ‘Tracer’ របស់ MBC ដែលមានចំណង ជើងថា “Masquerade” ភ្លាមៗបន្ទាប់ពីការចេញបទចម្រៀងនេះ វាបានស្ថិតក្នុងតារាង iTunes នានាទូទាំងពិភពលោក ហើយបានជាប់លេខ១៨ នៅលើតារាង ចម្រៀង iTunes ទូទាំងពិភពលោក ។

លើសពីនេះ បទភ្លេងនេះបាន ជាប់ចំណាត់ថ្នាក់កំពូលតារាង iTunes ក្នុងប្រទេសចំនួន ៥ រួមមាន ហ្វីលីពីន ឈីលី ម៉ាឡេស៊ី ប៉ាណាម៉ា និងប៉េរូ។ នៅក្នុងព័ត៌មានផ្សេងទៀត LOONA ថ្មីៗនេះបានប្រកាសកាលបរិច្ឆេទទី២ សម្រាប់ការប្រគុំតន្ត្រីក្រៅបណ្តាញ ‘[LOONAVERSE: FROM]’ នៅទីក្រុងសេអ៊ូល ដោយសារតែតម្រូវការខ្ពស់ ៕ដោយ៖លី ភីលីព

Most Popular

To Top