ភ្នំពេញ៖ ក្រោយពីបានប្រកាសលែងលះ និង បានធ្វើដំណើរត្រឡប់មកខ្មែរបានប៉ុន្មានជិត ៤ ខែកន្លងទៅនេះ អតីតតារាសម្ដែង ស៊ុក សុភា ក៏ត្រូវបានមហាជនហាក់ចាប់អារម្មណ៍ខ្លាំង និង សង្ស័យថាចំណងស្នេហ៍ ១០ ឆ្នាំ ដែលបានបែកបាក់ និង រស់នៅបែកគ្នាជាច្រើនខែមកនោះ ក៏ហាក់មានដំរួយល្អខ្លះវិញ ក្រោយពីលោក ស៊ុក សុភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកសង្ស័យថា គេទាំងពីរនាក់ត្រូវរូវគ្នាវិញ ។
ជាការពិតណាស់ បច្ចុប្បន្ននេះអតីតតារាសម្ដែងប្រុសដ៏ល្បីល្បាញកាលពីជិត ២០ឆ្នាំខាងលើ កំពុងស្នាក់នៅប្រទេសកំណើត ហើយអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ពេលនេះគឺថា លោក ស៊ុក សុភា អាចបានផ្សះផ្សាគ្នាវិញហើយ ជាមួយភរិយាក្រោយប្រកាសលែងលះកាលសពីជាង ៥ខែមុន ។
ការសង្ស័យរបស់ទស្សនិកននេះផងដែរ គឺក្រោយពេល លោក ស៊ុក សុភា បានបង្ហោះបង្ហោះរូបភាព Call វីដេអូជាមួយភរិយានៅឯក្រៅប្រទេស ព្រមទាំងពោលពាក្យបែបនេះថា ៖«ខលវីដេអូជាមួយប្រពន្ធខ្លះកុំឱ្យភ្លេចមុខ ប្រពន្ធខ្ញុំ ពេលប្ដីខលនិយាយម្ដងៗ បិតមាត់មិនជិតទេ»។
ក្រោយពីឃើញការបង្ហោះបែបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តភក្តិទាំងអស់មានក្តីរំភើបជំនួសគូស្វាមីភរិយានេះណាស់ ប៉ុន្តែយ៉ាងណា ក៏គេនៅមិនទាន់បានច្បាស់ទាំងស្រុងនោះឡើយថាប្តីប្រពន្ធលោក ស៊ុក សុភា បានត្រូវរ៉ូវគ្នាវិញ ដរាបណាប្តីប្រពន្ធគូនេះនៅមិនទាន់បញ្ជាក់ការពិតច្បាស់នោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ លុយ រីម៉ា ហៅ ហ្សារីណា បានប្រកាសលើបណ្ដាញសង្គមអំពីការលែងលះរបស់នាង ជាមួយលោក ស៊ុក សុភា ក្រោមមូលហេតុរស់នៅមិនចុះសម្រុង និងប្ដីរបស់នាង មិនចេះបែងចែករវាងគ្រួសារ និងប្រពន្ធ ។
ក្រោយប្រកាសលែងលះបានប្រហែល ១ខែ លោក ស៊ុក សុភា ក៏បានវិលមកកាន់ប្រទេសកំណើត ហើយគេដឹងថា បច្ចុប្បន្ននេះលោកកំពុងបើកហាងផឹកស៊ីមួយកន្លែងក្នុងរាជធានីភ្នំពេញ ៕
ដោយ៖ ម៉ានី





