សិល្បៈ និង កម្សាន្ត

ស្ទើតែមិនជឿសោះថា ភរិយារបស់អតីតតារាសម្ដែង ស៊ុក សុភា អាយុច្រើនដល់ម្លឹង

ភ្នំពេញ៖ បើគិតមកដល់បច្ចុប្បន្ននេះ អតីតារាសម្ដែងប្រុសរាងខ្ពស់ស្រឡះ លោក ស៊ុក សុភា បានទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី អស់រយៈពេលប្រមាណជិត ១០ឆ្នាំមកហើយ បន្ទាប់ពីបានរៀបការជាមួយភរិយារបស់លោក គឺអ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា ព្រមទាំងទទួលបានចំណងដៃកូនប្រុសស្រី ៣នាក់ទៀតផង ។

ជានិច្ចកាល តារាប្រុសដែលចាប់ផ្ដើមល្បីល្បាញខ្លាំងតាមរយៈសម្ដែងជាតួអង្គឯកក្នុងរឿង “ទណ្ឌកម្មស្នេហ៍” រូបនេះ តែងតែបង្ហាញពីភាពផ្អែមល្ហែម ប្រកបដោយសុភមង្គលបំផុតក្នុងក្រុមគ្រួសាររបស់លោក ។ ហើយអ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះគឺ ភរិយារបស់លោក ស៊ុក សុភា ក៏នៅតែរក្សាបានភាពស្រស់ស្អាត រាងតូចច្រឡឹង មិនចាញ់តារាស្រីក្នុងស្រុកប៉ុន្មានឡើយ ។

ទាក់ទងនិងភរិយារបស់លោក ស៊ុក សុភា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យទស្សនិកជន ដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីនាង បានបង្ហើបថា បច្ចុប្បន្ននេះ នាងមានអាយុ ៤០ឆ្នាំហើយ ។

អ្នកនាង លុយ រីម៉ា ហៅ ហ្សារីណា បាននិយាយនៅលើគណនីហ្វេសប៊ុករបស់នាង ដោយភ្ជាប់ជាមួយរូបថតកាន់បាច់ផ្កាកុលាបមួយបាច់យ៉ាងដូច្នេះ “អរគុណប្ដីសម្លាញ់ តែកុំមាត់ប្រាប់គេថាអូនអាយុ ៤០ឆ្នាំឱ្យសោះណា” ។

ជាការពិតណាស់ ចាប់តាំងពីរៀបការហើយកាលពីឆ្នាំ ២០១២ សម្រស់របស់អ្នកនាង លុយ រីម៉ា ពុំមានអ្វីប្រែប្រួលឡើយ បើទោះជាបច្ចុប្បន្ននេះនាងមានកូនរហូតទៅដល់ ៥នាក់ហើយក្ដី ។

គួរឱ្យដឹងថា មុន ពេល ជួប ជា មួយ លោក ស៊ុក សុភា អ្នកនាង លុយ រីម៉ា ធ្លាប់ មាន ស្វាមី និង កូន ចំនួន ២ នាក់ រួច ទៅ ហើយ សុទ្ធ តែ ជាកូន ប្រុស ។ ក្រោយ មក នាង បែក បាក់ ជា មួយ ស្វាមី ក៏ មក ជួប ជា មួយ លោក ស៊ុក សុភា និងបានរៀបការរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតដល់បច្ចុប្បន្ន ៕ដោយ៖ ម៉ានី

Most Popular

To Top