កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងនាង Son Dam Bi និងកីឡាករជិះស្គីល្បឿន លឿន Lee Kyu Hyuk នឹងរៀបការនៅខែឧសភា ដែលជាដំណឹង ល្អបំផុតសម្រាប់អ្នកគាំទ្រ របស់នាងក្នុងឆ្នាំនេះ ។
នៅថ្ងៃទី ២៥ ខែមករានេះ តារាចម្រៀងនាង Son Dam Bi បង្ហាញលើ Instagram ផ្ទាល់ខ្លួនរបស់នាង ដើម្បីបញ្ជូនដំណឹងល្អ នៃអាពាហ៍ពិពាហ៍របស់នាង ទៅកាន់អ្នកគាំទ្រ របស់នាងជាផ្លូវការ ។ ខាងក្រោមនេះជាសេចក្តីថ្លែង ការណ៍សរសេរ ដោយដៃរបស់ Son Dam Bi នៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងថា “សួស្តី នាងខ្ញុំ Son Dam Bi បន្ទាប់ ពីបានសញ្ជឹង គិតពីរបៀបប្រាប់អ្នកហើយ ខ្ញុំបានសម្រេចចិត្ត សរសេរនេះ ព្រោះខ្ញុំចង់ប្រាប់អ្នក ផ្ទាល់ មិនមែនតាមរយៈពាក្យ អ្នកផ្សេងទេ ។
ខ្ញុំមានមនុស្សម្នាក់ ដែលខ្ញុំចង់ចែករម្លែកជីវិតរបស់ខ្ញុំ ពេលយើងនៅជាមួយគ្នា ខ្ញុំក្លាយជាមនុស្សជិតស្និទ្ធបំផុតនឹងខ្ញុំពិត ហើយពេលយើង នៅជាមួយគ្នា ខ្ញុំញញឹម ។ នៅខែឧសភា ខ្ញុំនឹងរៀបការជាមួយអ្នក ដែលបានជួយខ្ញុំឲ្យដឹងថា សុភមង្គល គឺជាអ្វី ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះអ្នកគាំទ្ររបស់ខ្ញុំ ដែលតែងតែគាំទ្រ ខ្ញុំដោយបេះដូងជាប់លាប់តាំង ពីការចេញដំបូងរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលមានការគាំទ្រ ពីមនុស្សដែលខ្ញុំស្រលាញ់ ។ ^^ អរគុណច្រើន ។
សូម្បីតែបន្ទាប់ពីរៀបការរួច ខ្ញុំនឹងបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ ខណៈពេលដែលបង្ហាញ អ្នកពីផ្នែកដ៏ប្រសើរ នៃខ្លួនខ្ញុំ ហើយក្លាយជា Son Dam Bi ដែលទំនាក់ទំនងជា មួយអ្នកទាំងអស់គ្នា។ អាកាសធាតុត្រជាក់ខ្លាំងណាស់ ប្រយ័ត្នកើតផ្តាសាយ ។ ខ្ញុំសង្ឃឹមថាអ្នករីករាយថ្ងៃនេះផងដែរ ៕ ដោយ៖លី ភីលីព