សិល្បៈ និង កម្សាន្ត

នាង Han Ye Seul ចែករម្លែកជីវិតប្រចាំថ្ងៃ ដ៏រីករាយ របស់នាងនៅលើ Instagram

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែង ដែលមានសម្រស់ ស្អាតឥតខ្ចោះ នាងHan Ye Seul បានផ្តល់ការអាប់ដេត ដល់អ្នកគាំទ្ររបស់នាង និងចែករម្លែកជីវិតប្រចាំថ្ងៃ ដ៏សប្បាយរីករាយ របស់នាង តាមរយៈរឿង Instagram របស់នាង ។

នាងបានចែករម្លែករូបថតមួយ ចំនួននៅលើបណ្តាញ សង្គមរបស់នាង និងចែករម្លែកជាមួយអ្នកគាំទ្រ របស់នាងនូវអ្វីដែលនាង កំពុងធ្វើសព្វថ្ងៃនេះ។ ចំពោះរូបថតមួយសន្លឹក នាងបានបង្ហាញរូបថត មួយចានជាមួយនឹងចំណងជើងថា “រសជាតិ ទឹកឃ្មុំរបស់ខ្ញុំ” ហើយបង្ហាញពីក្តីស្រលាញ់ របស់នាងដែលមិនផ្លាស់ប្តូរ ចំពោះមិត្តប្រុសរបស់នាង ។

លើសពីនេះ នាងបាន បញ្ចេញរូបថត មួយសន្លឹកក្នុងទូខោ អាវដើរលេង របស់នាង ហើយបានពន្យល់ថា “ទូរបស់ខ្ញុំកំពុងប្រែ ទៅជាបន្ទប់ហាត់ ប្រាណបន្តិចម្តងៗ” ។ នៅក្នុងរូបថតនោះ ទូរបស់នាង Han Ye Seul ពោរពេញទៅដោយ ឧបករណ៍ហាត់ប្រាណ ។

ទន្ទឹមនឹងនោះ Han Ye Seul កំពុងបន្តស្នេហា ជាមួយមិត្តប្រុស ដែលមិនមែនជាតារាល្បី ហើយកំពុងបន្តធ្វើបច្ចុប្បន្នភាព អ្នកគាំទ្រ របស់នាងតាមរយៈ Instagram ដោយបង្ហោះរូបថតផ្សេងៗនៃជីវិតរបស់នាង ៕ ដោយ៖លី ភីលីព

Most Popular

To Top