សិល្បៈ និង កម្សាន្ត

តារាសម្ដែង Han Ye Seul បញ្ចេញស្នាមសាក់ ដែលនាងចូលចិត្ត ទទួលបានការ គាំទ្រយ៉ាងខ្លាំង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្ដែងកូរ៉េខាងត្បូង នាង Han Ye Seul បានបង្ហាញស្នាមសាក់ ដែលនាងចូលចិត្ត ជាមួយការអាប់ដេត រូបភាពជាច្រើន សន្លឹកលើបណ្តាញផ្សព្វផ្សាយ សង្គម Instagram ថ្មីៗនេះទទួលបានការចាប់ អារម្មណ៍ពីអ្នកគាំទ្រ របស់នាង ។

សម្រាប់ការបង្ហោះ Instagram ថ្មីៗនេះ នាង Han Ye Seul បានចែករម្លែករូបថតរបស់នាង ក្នុងឈុតហែលទឹកពណ៌លឿង និងបៃតងស្រាល។ ងាកទៅកាមេរ៉ាវិញ នាងបានបង្ហាញស្នាមសាក់ ដែលនាងចូលចិត្តមួយចំនួន រួមទាំងទឹកថ្នាំពស់មួយក្បាល នៅលើខ្នងដៃរបស់នាង។ នៅក្នុង captions Han Ye Seul បានសរសេរថា “រូបថតនោះមានស្នាមសាក់ទាំងអស់ដែលខ្ញុំស្រលាញ់។ #IAlsoLoveTheSunsetFilter #Isn’tItAtmosphericAndEmotional?”

យោងតាមវីដេអូ YouTube ពីឆ្នាំ ២0២0 ស្នាមសាក់រាងជារង្វង់ នៅលើខ្នងរបស់នាងតំណាងឲ្យ ‘ផ្កានៃជីវិត’ ហើយនៅខាងក្រោម ស្នាមសាក់ គឺជាខគម្ពីរដែលនាង Han Ye Seul ចូលចិត្តផ្ទាល់។ ជាងនេះទៅទៀត ពស់តំណាង ឲ្យប្រាជ្ញា និងសមត្ថភាពទប់ទល់ នឹងមនុស្សមានល្បិច៕ ដោយ៖លី ភីលីព

Most Popular

To Top