កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នករាំអាជីព Monika ក៏ស្វាគមន៍បុណ្យចូលឆ្នាំថ្មី សម្រាប់អ្នកគាំទ្រ ជាមួយក្បាច់រាំសិចស៊ីម នៅលើតុដោយនាង ពាក់រ៉ូបគេង របស់នាង ។
កាលពីថ្ងៃទី២ ខែកុម្ភៈ Monika បានបង្ហោះរូបប៉ុន្មានសន្លឹក និងវីដេអូលើ Instagram ហើយបានពន្យល់ថា ពួកគេមានតាំងពី២ឆ្នាំមុន។ នាងបានសរសេរថា ខ្ញុំមើលទៅដូចជាមនុស្សខុសគ្នាទាំងស្រុង ប៉ុន្តែនេះទើបតែ២ឆ្នាំមុនប៉ុណ្ណោះ ពេលវេលាហាក់ដូចជាដើរលឿន ណាស់ ប៉ុន្តែក៏ដើរយឺតដែរ។ នាងបានបន្តសរសេរថា ខ្ញុំទន្ទឹងរង់ចាំឆ្នាំនេះ ដើម្បីមើលថា ឆ្នាំនេះនឹងមានបទពិសោធន៍បែបណាមកដល់ខ្ញុំ ។
ក្នុងវីដេអូនោះ Monika បានបង្ហាញពីក្បាច់រាំដ៏សិចស៊ីរបស់នាង បញ្ចេញនូវភាពស្រើបស្រាល ទទួលបានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់អ្នករាំ និងអ្នកគាំទ្រ របស់នាង ។ អ្នករាំ Aiki បានសរសេរថា ខ្ញុំមិនអាចបញ្ឈប់ការមើលវីដេអូរបស់អ្នកបានទេ ។ វាធ្វើឲ្យខ្ញុំបន្តលេង មិនចេះចប់ ខណៈអ្នក គាំទ្រផ្សេងទៀត បានសរសេរថា អ្នកមើលទៅគួរឲ្យភ្ញាក់ផ្អើល ហើយomg ស្រស់ស្អាតដូចជានិច្ច និងអ្នកពិតជាស្រស់ស្អាតមិនថាអ្វីក៏ដោយ៕ ដោយ៖លី ភីលីព