សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Navi ត្រឡប់មកវិញ ជាមួយបទ ‘Gift’ របស់ Melomance

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េ នាង Navi បានបញ្ចេញរូបថតថ្មីមួយ សម្រាប់ការវិលវិញរបស់នាង ក្នុងការថតចម្រៀងថ្មី មានចំណងជើងថា “Gift”។

ទីភ្នាក់ងារ R&D Company របស់ Navi បានបញ្ចេញរូបថតថ្មីមួយ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ពួកគេ បន្ទាប់ពីបានប្រកាសថា តារាចម្រៀងរូបនេះ នឹងផលិតបទចម្រៀងដ៏ពេញនិយម “Gift” ដើមដោយ Melomance ។

លើរូបថត Teaser នេះ គេឃើញ នាង Navi ពាក់អាវយឺតពណ៌សធម្មតា ខណៈពេលដែលសម្លឹងមើល កាមេរ៉ាដោយផ្ទាល់ ជាមួយនឹងទឹកមុខរីករាយ និងបន្ធូរអារម្មណ៍។ ប្លង់ និងពុម្ពអក្សរឃើញក្នុងឈុតខ្លីៗ បានបន្ថែមភាពស្រណុកស្រួល សមនឹងរូបភាពរបស់ Navi។

នាង Navi នឹងបកស្រាយឡើងវិញនូវបទចម្រៀង Melomance ត្រូវបានមនុស្សជាច្រើនចូលចិត្ត ជាមួយនឹងភាពរស់រវើកផ្ទាល់ខ្លួនរបស់នាង ដែលនឹងផ្តល់អំណោយដល់អ្នកគាំទ្រ ជាមួយនឹងតន្ត្រីដ៏កក់ក្តៅ ដើម្បីរំសាយភាពត្រជាក់នៃរដូវរងា។

បទចម្រៀងនេះនឹងត្រូវបានរៀបចំឡើងវិញ ជាមួយនឹងសំឡេង នៃដំណឹងល្អ រួមបញ្ចូលគ្នាជាមួយនឹងសំលេង ដ៏មានថាមពលជាកម្មសិទ្ធិរបស់ Navi ។

Navi បានបង្ហាញខ្លួនជាលើកដំបូងកាលឆ្នាំ ២00៨ ជាមួយនឹងបទចម្រៀង “I Love U” ហើយទទួលបានការទទួលស្គាល់ជាច្រើន ជាមួយនឹងការចេញផ្សាយបទចម្រៀង ដែលទាក់ទាញបេះដូងអ្នកស្តាប់ និងអ្នកគាំទ្ររបស់នាង៕ ដោយ៖លី ភីលីព

Most Popular

To Top