សិល្បៈ និង កម្សាន្ត

រកឃើញសមាជិក ក្រុមតារាចម្រៀងប្រុស T1419 លោក Sian ឆ្លងមេរោគ COVID-19

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៣ ខែកុម្ភៈ ក្រុមហ៊ុន MLD Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងលោក Sian របស់ T1419 ដោយបញ្ជាក់ថា សមាជិក T1419 លោក Sian បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19ហើយ។

លោក Sian សិល្បករក្រុមហ៊ុនរបស់យើង និងជាសមាជិកT1419 បានទទួលលទ្ធផលវិជ្ជមានមេរោគ COVID-19។ លោក Sian បានបញ្ចេញរោគសញ្ញា នៃជំងឺផ្តាសាយនៅថ្ងៃទី ២ ខែកុម្ភៈ ហើយបានឆ្លងកាត់ការធ្វើតេស្តិ៍ PCR ដល់ថ្ងៃទី ៣ ខែកុម្ភៈ លោកបានទទួលលទ្ធផលវិជ្ជមានតែម្តង។

លោក Sian បានបញ្ចប់ការចាក់វ៉ាក់សាំងលើកទី ២ ហើយកំពុងទទួលការព្យាបាល បន្ទាប់ពីការដាក់ឲ្យនៅដាច់ដោយឡែក ចំណែកលោកក៏បានលុបចោល រាល់កាលវិភាគនាពេលខាងមុខ ហើយកំពុងចាត់វិធានការ តាមគោលការណ៍ណែនាំ ឲ្យនៅដាច់ដោយឡែក។

យើងនឹងអនុវត្តតាមការណែនាំ របស់អាជ្ញាធរសុខាភិបាលយ៉ាងតឹងរ៉ឹង ហើយព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធានាបាននូវសុខភាព និងសុវត្ថិភាពសិល្បកររបស់យើង។ យើងសូមអភ័យទោស ចំពោះការបង្កការព្រួយបារម្ភ ដល់មនុស្សជាច្រើន៕ ដោយ៖លី ភីលីព

Most Popular

To Top