សិល្បៈ និង កម្សាន្ត

លោក Kang Hoon តារាសម្ដែងរឿង ‘The Red Sleeve’ បង្ហាញពីក្តីស្រលាញ់របស់លោក ចំពោះនាង Taeyeon សមាជិកក្រុម Girls’ Generation

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Kang Hoon ជាតារាសម្ដែងរឿង ‘The Red Sleeve’ និយាយថា តារាចម្រៀងកូរ៉េខាងត្បូង ដែលមានសម្រស់ស្រស់ស្អាត នាង Taeyeon សមាជិកក្រុម Girls’ Generation គឺជាហេតុផលដែលធ្វើឲ្យលោក ក្លាយជាតារាសម្តែង។

កាលថ្ងៃទី ២ ខែកុម្ភៈ ការផ្សាយកម្មវិធី ‘Radio Star’ របស់ MBC សមាជិកនៃរឿងដ៏ពេញនិយម ‘The Red Sleeve’ បានបង្ហាញខ្លួនជាភ្ញៀវ។ នៅទីនេះ តារាសម្តែង Kang Hoon បានបង្ហាញពីរបៀបលោក ក្លាយជាតារាសម្តែង បន្ទាប់ពីបោះបង់កីឡាបាល់បោះ។

នៅពេលពិធីករ Kim Gook Jin សួរថា អ្នកនិយាយថា មានក្រុម idol ពិសេសមួយដែលធ្វើឲ្យអ្នកសម្រេចចិត្ត ក្លាយជាតារាសម្តែង?”

ចំពោះរឿងនេះ លោក Kang Hoon បានឆ្លើយតបថា បន្ទាប់ពីបោះបង់កីឡាបាល់បោះ ខ្ញុំនៅដំណាក់កាលមួយ ដែលខ្ញុំស្វែងរកក្តីសុបិនរបស់ខ្ញុំ នៅពេលខ្ញុំមានអាយុប្រហែល ១៨ ឆ្នាំ ហើយពេលនោះគឺជាពេលដែល Girl’s Generation និង Wonder Girls ស្ថិតនៅកំពូលពិតជាចូលចិត្តក្រុម Girls’ Generation៕ ដោយ៖លី ភីលីព

Most Popular

To Top