សិល្បៈ និង កម្សាន្ត

នាង YoonA សមាជិកក្រុម Girls’ Generation ចែករម្លែកការស្រលាញ់ របស់នាង ចំពោះមនុស្ស ចាស់របស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែង កូរ៉េខាងត្បូង នាង YoonA សមាជិកក្រុម Girls’ Generation បង្ហាញការគាំទ្រ ដល់មនុស្សចាស់របស់នាង តារាសម្តែង Hwang Jung Min និងតារាសម្តែង Jang Young Nam ដោយទស្សនាការ លេងរបស់ពួកគេ ។

កាលពីថ្ងៃទី ២ ខែកុម្ភៈ YoonA បានបង្ហោះរូបថតចំនួន ២ សន្លឹកនៅលើ Instagram របស់នាង ហើយបានបង្ហាញថា នាងបាន ទៅសួរសុខ ទុក្ខសិស្សច្បង២នាក់ គឺតារាសម្តែង Hwang Jung Min និងតារាសម្តែង Jang Young Nam ។ នាង YoonA បានបង្ហោះរូបថតជាមួយនឹងចំណងជើងថា “គ្មាននរណាម្នាក់ អាចយកឈ្នះចិត្តសប្បុរស ធម៌របស់ខ្ញុំទេ” ហើយបានបង្ហើបថា នាងបានទៅមើលរឿង “Richard III” ។

នៅក្នុងរូបថតនោះ នាង YoonA ត្រូវបានគេឃើញថតរូប Selfie បង្ហាញពីការលេងល្បែង ហើយថែមទាំងឃើញថតរូបជាក្រុមជាមួយ Hwang Jung Min និង Jang Young Nam ផងដែរ។ តារាសម្ដែងទាំង២បច្ចុប្បន្នកំពុងសម្ដែងក្នុងរឿង ‘Richard III’ ហើយ YoonA បានទៅមើលការលេងនោះ ហើយក៏បង្ហាញការគាំទ្រដល់ពួកគេផងដែរ។

ជាមួយគ្នានេះដែរ YoonA បានថតរឿង ‘Gongjo’ ជាមួយ Jang Young Nam ក្នុងឆ្នាំ ២0១៧ ខណៈនាងថតរឿង ‘Hush’ ជាមួយ Hwang Jung Min ក្នុងឆ្នាំ ២0២0 ៕ដោយ៖លី ភីលីព

Most Popular

To Top