កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ផលិតកម្ម YG Entertainment បានបញ្ជាក់ថា សិល្បករទាំង១0 រូបដែលពីមុនឆ្លងមេរោគ COVID-19 បានជាសះស្បើយ ទាំង ស្រុងហើយ ហើយត្រូវបានសម្អាត ពីការដាក់ឲ្យនៅដាច់ដោយឡែក ពីគេដោយនាយកដ្ឋាន បង្ការជំងឺ ។
ចាប់ពីថ្ងៃទី ២៣-២៧ ខែមករា សិល្បករ YG Entertainment ខាងក្រោមបានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ COVID-19 រួមមាន Kim Jin Hwan របស់ iKON, Song Yun Hyeong និង Kim Donghyuk បន្ទាប់មក Lee Seung Hoon របស់ WINNER បន្ទាប់មក Junhoe របស់ iKON និង Yoshi របស់ TREASURE បន្ទាប់មក Chanwoo របស់ iKON និង Hyunsuk , Junkyu និង Mashiho ។
ក្នុងការអាប់ដេតកាលពីថ្ងៃទី ៣ ខែកុម្ភៈ ផលិតកម្ម YG Entertainment បានធានាថា សិល្បករទាំងអស់ខាងលើ មិនបានបង្ហាញរោគសញ្ញាអ្វីឡើយ ក្នុងអំឡុងពេលស្នាក់នៅដាច់ ដោយឡែក របស់ពួកគេ ហើយបច្ចុប្បន្នពួកគេមាន អារម្មណ៍ល្អណាស់។ ក៏អរគុណដល់បុគ្គលិកសុខាភិបាល ទាំងអស់ដែលតស៊ូជំនះជំងឺ COVID-19 ។
ទន្ទឹមនឹងនេះ ក្រុមក្មេងប្រុសថ្មី TREASURE គ្រោងនឹងត្រលប់មកវិញនៅចុងខែនេះ នៅថ្ងៃទី ១៥ ខែកុម្ភៈ វេលាម៉ោង ៦ ល្ងាច ជាមួយនឹងអាល់ប៊ុមតូចទី១ របស់ពួកគេ ‘The Second Step: Chapter One’៕ដោយ៖លី ភីលីព