សិល្បៈ និង កម្សាន្ត

Chaehyun និង Youngeun សមាជិកក្រុម Kep1er បានជាសះស្បើយពី COVID-19 & Dayeon និង Yujin ធ្វើតេស្តិ៍វិជ្ជមាន

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា Chaehyun និង Youngeun សមាជិកក្រុម Kep1er បានជាសះស្បើយពី COVID-19 ខណៈ Dayeon និង Yujin ធ្វើតេស្តិ៍វិជ្ជមានទៅវិញ ត្រឡប់ទៅព្យាបាល ក្រោមការដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ ។

យោងតាមការប្រកាស របស់ Swing Entertainment បានឲ្យដឹង ថា Chaehyun និង Youngeun កំពុងទទួលការព្យាបាល ក្រោមការដាក់ឲ្យនៅដាច់ ដោយឡែកពីគេ បន្ទាប់ពីត្រូវបាន បញ្ជាក់ថា វិជ្ជមាន COVID-19 ហើយការដាក់ឲ្យនៅដាច់ពីគេ របស់ពួកគេនៅទីបំផុត ត្រូវបានលុបចោល យោងទៅតាមការវិនិច្ឆ័យ របស់អាជ្ញាធរសុខាភិបាល ។

ទោះជាយ៉ាងណាក៏ដោយ Yujin និង Dayeon បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់ COVID-19 ហើយពួកគេបានបញ្ចប់ការ ចាក់វ៉ាក់សាំងលើកទី២ របស់ពួកគេ។ សកម្មភាពដែលបានគ្រោងទុក របស់ Kep1er ទាំងអស់ត្រូវបានផ្អាក រហូតដល់មានការជូនដំណឹង បន្ថែម ៕ ដោយ៖លី ភីលីព

Most Popular

To Top