សិល្បៈ និង កម្សាន្ត

‘SNL Korea 2’ លុបចោល ការផ្សាយ នាពេលខាងមុខ បន្ទាប់ពីសមាជិក ផលិតកើតមេរោគ COVID-19

កូរ៉េ៖ ‘SNL Korea 2’ បានប្រកាសថា ការផ្សាយ និងការថតនាពេលខាងមុខ របស់ខ្លួនត្រូវបានលុបចោល ជាផ្លូវការ ហើយ ដោយសារសមាជិក ផលិតករម្នាក់ បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។

កាលថ្ងៃទី ៣ ខែកុម្ភៈ ‘SNL Korea 2’ បានចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការដោយបង្ហាញ ឲ្យឃើញថា យើងជូនដំណឹ ងដល់អ្នកថា ការផ្សាយ ‘SNL Korea 2’ វគ្គ ៧ នៅថ្ងៃទី ៥ ខែកុម្ភៈខាងមុខនេះ (ថ្ងៃសៅរ៍) នឹងមិនត្រូវបានចាក់ផ្សាយទេ ។ យើងបានប្រឹងប្រែងអស់ ពីសមត្ថភាព ដើម្បីថតរឿង ‘SNL Korea’ ដោយចាត់វិធានការបង្ការ ប៉ុន្តែសមាជិកផលិតករ របស់យើងម្នាក់ បានធ្វើតេស្តវិជ្ជមានមេរោគ COVID-19 ។

បច្ចុប្បន្ននេះ យើងកំពុង មានបុគ្គលិក និងសមាជិកទាំងអស់ របស់យើងឆ្លង កាត់ការធ្វើតេស្ត COVID-19 ហើយយើងបាន សម្រេចចិត្ត លុបចោលទាំង កាលវិភាគ នៃ ការថតនៅសប្តាហ៍នេះ និងការផ្សាយ KST ថ្ងៃទី ៥ ខែកុម្ភៈ ។ យើងនឹងធ្វើការសម្រេចចិត្ត សម្រាប់ការផ្សាយ ខាងក្រោម បន្ទាប់ពីបាន គិតគូរពីសុវត្ថិភាព របស់បុគ្គលិក និងសមាជិកទាំងអស់ យោងទៅតាមគោលការណ៍ ណែនាំអំពីការដាច់ពីគេ ។

‘SNL Korea’ នឹងសហការយ៉ាងសកម្មជាមួយនឹងគោលការណ៍ណែនាំអំពីការដាក់ឲ្យនៅដាច់ពីគេ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការ រីករាលដាលនៃ COVID-19 ។ យើងសង្ឃឹមយ៉ាងមុតមាំថា ការរីករាលដាលនៃមេរោគ COVID-19 នឹងថយចុះឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ៕
ដោយ៖លី ភីលីព

Most Popular

To Top