សិល្បៈ និង កម្សាន្ត

នាង Taeyeon សមាជិកក្រុម Girls’ Generation នឹងប្រារព្ធកម្មវិធី Countdown Live ‘Taeyeon INVU Countdown Live’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូងដ៏ល្បីល្បាញ លំដាប់ពិភពលោក នាង Taeyeon សមាជិកក្រុម Girls’ Generation នឹងរៀបចំកម្មវិធី ‘Taeyeon INVU Countdown Live’ របស់ពួកគេ។

ផលិតកម្ម SM Entertainment បានប្រកាសថា នាង Taeyeon INVU Countdown Live’ នឹងចាក់ផ្សាយនៅលើ Channel YouTube របស់ Girls’ Generation នៅថ្ងៃទី ១៤ ខែកុម្ភៈ វេលាម៉ោង ៥ ល្ងាច ។
ការផ្សាយកំពុងប្រព្រឹត្តទៅ នៅមុនការចេញអាល់ប៊ុមទី៣ ‘INVU’ ពេញមួយបទរបស់នាង ហើយនាង Taeyeon គ្រោងនឹងចែករំលែកអ្នកខូចចិត្ត រួមទាំងការណែនាំអាល់ប៊ុម ការUnboxing និងរឿងនៅពីក្រោយឆាក ក្នុងអំឡុងពេលផ្សាយ។
‘INVU’ របស់ Taeyeon ធ្លាក់នៅថ្ងៃទី ១៤ ខែកុម្ភៈ វេលាម៉ោង ៦ល្ងាច ។ រង់ចាំព័ត៌មានថ្មីៗអំពី Taeyeon ៕ ដោយ៖លី ភីលីព

Most Popular

To Top