ភ្នំពេញ៖ តារាសម្ដែងស្រី ដួង ម៉ានិច មួយរយៈធំចុងក្រោយនេះ បានធ្វើឱ្យមានាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ ទៅលើសម្រស់ និងការតុបតែងខ្លួនរបស់នាង ដែលហាក់ដូចជាខុសប្លែកឆ្ងាយជាងកាលពីប៉ុន្មានឆ្នាំមុន ។

កញ្ញា ដួង ម៉ានិច ត្បិតតែបច្ចុប្បន្នហាក់ដូចជាពុំសូវបង្ហាញមុខនៅលើឆាកទូរទស្សន៍ ក៏ដូចជានៅក្នងការសម្ដែងភាពយន្ត ឬ MV ក្ដី ប៉ុន្តែនាងមានសកម្មភាពច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ មិនតែប៉ុណ្ណោះតារាស្រីនិយមតួអង្គកាចឆ្នាស់ឆ្នើមខាងលើ ថែមទាំងកំពុងមមារញឹកខ្លាំងជាមួយការថតប្រម៉ូតផលិតផលទាក់ទងនឹងសម្រស់ផងដែរ ។

ងាកទៅមើលបច្ចុប្បន្នភាពរបស់តារាស្រីរូបនេះវិញឃើញថា ក្រៅតែពីមមារញឹកជាមួយការងារខាងលើហើយនោះ សម្រស់របស់នាងក៏ឃើញថា ហាក់ដូចជាស្អាតប្លែកដូចជា សាច់កាន់តែសខ្ចី ដើមទ្រូងកាន់តែធំទ្រលុកទ្រលន់ ច្រមុះកាន់តែស្រួច រាងស្រឡូនស្អាត ដែលជាហេតុនាំឱ្យមានពាក្យខ្សឹបខ្សាវគ្នាថា ដួង ម៉ានិច ទំនងជាលួចទៅកែសម្ផស្សហើយមើលទៅ ទើបមួយរយៈនេះសម្រស់របស់នាងស្អាតខុសគ្នាដាច់កាលពីប៉ុន្មានឆ្នាំមុន ។ មិនតែប៉ុណ្ណោះ សូម្បីតែការតុបតែងខ្លួន ក៏ពេលនេះ ដួង ម៉ានិច ចូលចិត្តលេងស្ទីលកាចៗ និងសិចស៊ីខ្លាំងជាងមុនផងដែរ ។

គួរឱ្យដឹងផងដែរថា កញ្ញា ដួង ម៉ានិច ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ នៅក្នុងប្រទេស ហើយនាងក៏បានជាប់ឈ្មោះជាតារាស្រីតែម្នាក់គត់ដែលធ្វើឱ្យទស្សនិកជនគ្រប់គ្នាដឹងថា មានទំនាក់ទំនងស្នេហាខុសវ័យជាមួយ យុវជន ថៃ អតិជាតិបុត្រ ។ បច្ចុប្បន្ន គេទាំងពីរនាក់ កំពុងបង្ហាញសកម្មភាពល្អូកល្អិនជាមួយគ្នាយ៉ាងខ្លាំង មិនខ្វល់ពីពាក្យរិះគន់កន្លងមកដែលលើកឡើងថា គ្រាន់តែជាការសម្ដែងរបស់ពួកគេដើម្បីទាក់ទាញប្រជាប្រិយភាពតែប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី










