សិល្បៈ និង កម្សាន្ត

ទើបមានវ័យ ២២ឆ្នាំ រ៉េត ស៊ូហ្សាណា សល់ទ្រព្យសម្បត្តិខ្ទង់កន្លះលានដុល្លារ

ភ្នំពេញ៖ គិតមកទល់សព្វថ្ងៃនេះ តារាចម្រៀងស្រីវ័យក្មេងខ្ចី រ៉េត ស៊ូហ្សាណា បានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងរយៈពេល ៤ឆ្នាំមកហើយ ហើយកត់សម្គាល់ឃើញថា ជីវភាពរបស់នាងកាន់តែហក់ឡើងខ្ពស់ គួរឱ្យកត់សម្គាល់ ។ ជាក់ស្ដែង គេឃើញនាងមានរថយន្តទំនើបម៉ាក Jeep Rubicon និងផ្ទះ ដោយសរុបទាំងអស់ក្បែរកន្លះលានដុល្លារបាត់ទៅហើយ ។

ជាការពិតណាស់ តារាចម្រៀង ដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញា បត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅមហាវិទ្យាល័យRaffles International College ខាងលើនេះ បច្ចុប្បន្នកំពុងរស់នៅក្រោមជីវិតដ៏ស្រស់បំព្រងមួយ ។ ហើយរថយន្តដែលនាងជិះទៅមករាល់ថ្ងៃម៉ាក Jeep Rubicon នេះ គឺមានតម្លៃរហូតទៅដល់ ៨៧០០០ដុល្លារដែល នាង ទិញ កាលពីចុង ខែឧសភា ឆ្នាំ២០២១ ។ មិនតែប៉ុណ្ណោះគេដឹងទៀតថា នាងបានទិញផ្ទះផ្ទាល់ខ្លួនពីរល្វែងជាប់គ្នា កាលពីដើមខែមករាឆ្នាំ២០២១ តម្លៃខ្ទង់ ៣០ម៉ឺនដុល្លារ ។

ជាមួយគ្នានេះដែរបើទោះបីជា រ៉េត ស៊ូហ្សាណា មានទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារក្នុងដៃ ទាំងដែលវ័យទើបតែមានវ័យ ២២ឆ្នាំយ៉ាងណាក៏ដោយ ក៏នាងមិនដែលត្រូវបានទស្សនិកជនសង្ស័យ ឬគិតថា នាងមានបុរសណាម្នាក់ផ្គត់ផ្គង់ពីក្រោយខ្នងដូចតារាស្រីមួយចំនួនទៀតដែរ ព្រោះសម្អាងថានាងបាន ឪពុក ម្ដាយ ជា អ្នក មាន ជីវភាពធូធារតាំងពីមុននាងចូលសិល្បៈម្លេះ។ មិនតែប៉ុណ្ណោះរាល់មានកម្មវិធីតូចធំ គេតែងតែឃើញមានវត្តមានឪពុកម្ដាយនាង តាមជាប់ជានិច្ច មិនបណ្ដោយឱ្យកូនស្រីដើរម្នាក់ឯងឡើយ ។

គូរបញ្ជាក់ថារ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកដែលធ្លាប់រិះគន់ថា នាងច្រៀង មិន កើត បានតែរូប សម្រ ស់ នោះ ហាក់នៅទ្រឹង ក្រោយពីនាងចេញបទ”សង្ស័យ”ដែល ប្រើស្ទីល ច្រៀងស្រដៀងពេជ្រ សោភា ។ អតីត បេ ក្ខភាព The Voice Cambodia រដូវកាលទី២ រូបនេះ ក៏ ត្រូវបានគេព្យាករណ៍ថានាងអាច នឹងត្រូវថៅកែ លើកឱ្យ ធ្វើ ជា Coach ឬគណៈកម្មារការក្នុង កម្មវិធី ប្រលងចម្រៀងណាមួយរបស់ហង្សមាសនា ពេលខាងមុខ នេះដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top