ផ្អើលបណ្ដាញសង្គម ក្រោយពីបវរកញ្ញាអ៊ុយក្រែនឈ្មោះ Anastasiia Lenna បានប្រកាសចូលខ្លួនបម្រើកងទ័ពដែរ ដើម្បីប្រយុទ្ធប្រឆាំង ជាមួយកងទ័ពរបស់រុស្ស៊ី ដែលកំពុងឈ្លានពាន។

Lenna ជាម្ចាស់ម្ដុដបវរកញ្ញាអ៊ុយក្រែន នៅឆ្នាំ២០១៥កន្លងទៅ។ នាងទទួលបានការងារជាក្នុងវិស័យសិល្បៈ ហើយក៏ធ្វើជាតារាបង្ហាញម៉ូដផងដែរ។ ដោយសាររុស្ស៊ីប្រកាសធ្វើសង្គ្រាម វាយលុកអ៊ុយក្រែន នាងក៏សុខចិត្តបោះបង់ក្ដីសុខរបស់ខ្លួន ដើម្បីចូលការពារទឹកដី ប្រទេសជាតិវិញ។ ដោយស្ម័គ្រចិត្តចូលបម្រើកងទ័ព ដូចជានារីអ៊ុយក្រែន រាប់ពាន់នាក់ទៀតដែរ។ វាបានបង្ហាញឱ្យឃើញថា មិនមែនតែបុរសទេ ដែលស្រលាញ់ទឹកដី ហ៊ានលះបង់ជីវិតនោះ ដោយនារីក៏មានចិត្តអង់អាចក្លាហាន ហ៊ានលះបង់ដូចគ្នា។

រហូតមកដល់ពេលនេះ ប្រជាជនស្ម័គ្រចិត្តចូលធ្វើកងទ័ព នៅអ៊ុយក្រែន កាន់តែមានច្រើនឡើងហើយ។ ក្នុងនោះ ក៏មានស្ត្រីប្រមាណ ជាជិត៤ម៉ឺននាក់ផងដែរ ដែលកំពុងកាន់កាំភ្លើងត្រៀមជាស្រេច សម្រាប់ចូលសមរភូមិប្រយុទ្ធជាមួយទ័ពរុស្ស៊ី៕ Source: Sabay
