សិល្បៈ និង កម្សាន្ត

២ឆ្នាំចុងក្រោយ ឡើងកូដសាហាវពេក Han So Hee សន្សំលុយទិញបានផ្ទះ តម្លៃខ្ទង់លានដុល្លារ

ផ្អែក​តាម​បណ្ដាញផ្សព្វផ្សាយ​ បានរាយការណ៍នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា​ Han So Hee បាន​ទិញ​អផាតមិន (Apartment) តម្លៃ ១,៩៥ពាន់លានដុល្លារ (ខ្ទង់ ១,៦លានដុល្លារ) នៅក្នុងភូមិ Achiul ស្ថិតនៅក្រុង Guri ខេត្ត Gyeonggi។ តារាសម្ដែង​រូបនេះ​ បាន​ទិញ​ផ្ទះ ដោយ​សាច់ប្រាក់សុទ្ធ កាល​ពីខែធ្នូ ឆ្នាំមុនម្ល៉េះ។

ទីតាំង​នៃ​ផ្ទះដែលទើបទិញថ្មីរបស់ Han So Hee គឺស្ថិតនៅភូមិ Achiul ដែលជាតំបន់​កំពុង​អភិវឌ្ឍ​ឡើង​ជា “ភូមិវប្បធម៌” សម្រាប់​ទាក់ទាញ​មហាជន ពិសេសអ្នកនៅក្នុងវិស័យសិល្បៈ និងការកម្សាន្ត។ លំនៅដ្ឋាន​ប្រណិត​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ នៅ​ក្នុង​ភូមិ​ក្បែរ​នោះ​ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនាំចិត្តតារា និងឥស្សរជនល្បីៗ ​ក្នុង​វិស័យសិល្បៈងាកមកទទួលយក​ បរិយាកាសបែបស្រស់ស្រាយ​ ពេញដោយ​សន្តិភាព។ ជាក់ស្ដែងតារា​សម្ដែង Hyun Bin ក៏បានធ្វើជាម្ចាស់​កាល​ពី​ឆ្នាំ​មុន​ដែរ សម្រាប់​ការ​ទិញ​ផ្ទះ​ប្រណីត​មួយ​នៅ​ក្នុង​តំបន់នេះ។

ទន្ទឹម​នឹង​នោះ Han So Hee នឹងត្រឡប់​មក​បង្ហាញមុខ ក្នុងរឿងភាគ​ នៅចុងឆ្នាំនេះ តាមរយៈរឿង «Gyeongseong Creature»៕ Source: Sabay

Most Popular

To Top