សិល្បៈ និង កម្សាន្ត

គ្រងឈុតនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជះសម្រស់ស្អាតកាន់តែខ្លាំង

ភ្នំពេញ៖ តារាសម្តែង និងម៉ូដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកសាងប្រជាប្រិយភាពខ្លាំងមិនធម្មតា ក្រោយពីបានក្លាយជាអ្នកតំណាងឱ្យកម្ពុជា ក្នុងការប្រកួតបវរកញ្ញាអន្តរទ្វីប ប្រចាំឆ្នាំ២០២១ (Miss Intercontinental 2021) ធ្វើនៅឯប្រទេសអេហ្ស៊ីប ។

សព្វថ្ងៃនេះ ពេជ្រ វត្តី សារ៉ាវឌ្ឍី កំពុងផ្សព្វផ្សាយសម្រស់ ដ៏ស្រស់ត្រកាលរបស់នាង តាមរយៈបណ្ដាញសង្គម រួមជាមួយការងារម៉ូឌែលផងដែរ។ ហើយគ្រប់កាលទេសៈ នៃការតុបតែងខ្លួនរបស់នាង ឃើញថាពិតជាសមសួនមិនថាទាំងសិចស៊ី និងបុរាណ នោះទេគឺសុទ្ធតែស្រស់ស្អាត និងទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន ។ 

តួយ៉ាងថ្មីៗនេះ ស្រីស្រស់ដែលមានស្រុកកំណើត នៅខេត្តព្រះសីហនុ ខាងលើក្រោយពីបានបង្ហាញខ្លួន ជាមួយរ៉ូបពណ៌ខៀវយ៉ាងសិចស៊ី និងស្រស់ស្អាតបំផុត នៅក្នុងពិធីរៀបមង្គល ការមិត្តភក្ដិរបស់នាង ។

តាមរយៈរ៉ូបនោះផងដែរ ត្បិតតែសិចស៊ីបន្តិចក៏ពិតមែន ប៉ុន្តែវាបានញ៉ាំងសម្រស់តារាស្រី់វ័យ ២៤ឆ្នាំរូបនេះ ឱ្យកាន់តែស្រស់ស្អាតខ្លាំងឡើង និងលេចធ្លោជាងគេ សមជាបេក្ខភាពបវរកញ្ញា តំណាងប្រទេសខ្លាំងបំផុត ។ ហើយជាមួយគ្នានេះ ក៏មានពាក្យពោលសរសើរយ៉ាងខ្លាំងជុំវិញ និងសម្រស់ ក៏ដូចជាស្ទីលតុបតែងខ្លួនរបស់នាង ពីសំណាក់មិត្តភក្ដិលើបណ្ដាញសង្គមហ្វេសប៊ុក ។​

គួរឱ្យដឹងផងដែរថា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រៅតែពីមានសម្រស់ស្អាត ដូចផ្កាហើយនោះ នាងក៏ជានារីម្នាក់ ដែលមានចំណេះដឹងខ្ពស់ផងដែរ ដោយនាង គឺជាអតីតនិស្សិតបញ្ចប់ ការសិក្សា ផ្នែក ទេសចរណ៍ ហើយក៏បានហក់ចូល ក្នុងសិល្បៈតាមរយៈការប្រឡង បវរកញ្ញាកម្ពុជា ឆ្នាំ២០២០ ។ ត្បិតតែមិនបានក្លាយជាម្ចាស់មកុដ នៅក្នុងកម្មវិធីប្រឡង បវរកញ្ញាកម្ពុជា ឆ្នាំ២០២០ ពិតមែន ប៉ុន្តែនាងត្រូវបានគេមើលឃើញពីទេពកោសល្យ និងសម្រស់ រហូតផ្ដល់ឱកាសជា បរវកញ្ញាតំណាងឱ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី បវរកញ្ញា អន្តរទ្វីប ប្រចាំឆ្នាំ២០២១ (Miss Intercontinental 2021) ធ្វើនៅឯប្រទេសអេហ្ស៊ីប ៕ ដោយ៖ ម៉ានី

Most Popular

To Top