កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេឃើញធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Incheon ក្នុងដំណើរទៅកាន់ទីក្រុងប៉ារីសជាមួយម៉ូដសក់ថ្មីរបស់នាង។
សមាជិកក្រុម BLACKPINK កំពុងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Dior ក្នុងទីក្រុងប៉ារីស ហើយត្រូវបានគេឃើញជា មួយនឹងម៉ូដសក់ថ្មី ដែលអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេតចូលចិត្តយ៉ាងខ្លាំង ។ នាង Jisoo ត្រូវបានគេមើលឃើញ ដោយចុងសក់ របស់នាងពណ៌ទង់ដែង ខណៈវាលាយជាមួយសក់ ពណ៌ត្នោត ខ្មៅធម្មជាតិ របស់នាង។
នៅពេលអ្នកគាំទ្រ បានឃើញរូបថតថ្មី នៃសក់ថ្មី របស់ Jisoo ពួកគេបានប្រមូលផ្តុំគ្នា នៅក្នុងសហគមន៍ អនឡាញ ដើម្បីចែករម្លែកក្តីស្រឡាញ់ របស់ពួកគេចំពោះ idol និងម៉ូដសក់ថ្មីរបស់នាង ។ អ្នកនិយមលេងអ៊ីនធើណេត បានបញ្ចេញមតិថា សក់នាងស្អាតណាស់ ខ្ញុំពិតជាចូលចិត្តការលាបពណ៌ នាងJisoo មើលទៅស្អាត ណាស់ ខ្ញុំចង់ ឲ្យនាងធ្វើ ការត្រឡប់មកវិញជាមួយនឹងម៉ូដសក់នោះ ស្អាតណាស់! ហើយខ្ញុំគិតថា នាងនឹងមើលទៅ ស្អាតជាមួយនឹងសក់ ទាំងមូលរបស់នាងផងដែរ ៕ដោយ៖លី ភីលីព